កង្វះ ខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និង តាមសាលារៀនមួយចំនួននិងការជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋ អត់ទឹកទទួលទានគឺជាការបង្ហាញអោយឃើញច្បាស់នូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងនាមជាតិសាសន៌តែមួយ។ ដែលនេះជាការលើកឡើងរបស់សម្តេច នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែនលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣​ ខែឧសភា​ នេះ​ ។

បើយោងតាមសំណេរនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក​នៅព្រឹកថ្ងៃទី៣​ ខែឧសភា​ នេះនាយករដ្ឋមន្ត្រី កម្ពុជាសម្តេច ​ ហ៊ុន​ សែន ​ បានលើកឡើងថាការជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្យើងអត់ទឹកទទួលទានគឺជាការបង្ហាញអោយឃើញច្បាស់នូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងនាមជាតិសាសន៌តែមួយ។ នៅពេលនេះកង្វះខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនមួយចំនួន។

ក្នុងប៉ុន្មានថ្ងៃនេះគឺមានភ្លៀងធ្លាក់បង្អុរចុះមកតិចច្រើនទៅតាមតំបន់នីមួយៗ។ ភ្លៀងដែលធ្លាក់មកគឺមានខ្យល់កន្រ្តាក់លាយឡំ ដែលបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ។

ជាមួយគ្នានេះសម្ដេចក៏បានស្នើរដល់អាជ្ញាធរមានសមត្ថកិច្ចឪ្យមានការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជាពិសេសចំពោះស្រ្តីមេម៉ាយ កុមារកំព្រា ជនចាស់ជរា និងជនពិការ ដែលត្រូវការទឹកទទួលទានចាំបាច់បំផុត។ ហើយសូមពិនិត្យតាមសាលារៀនដែលត្រូវការទឹកសម្រាប់កូនសិស្សទទួលទាន។ ដោយសូមអាជ្ញាធរជួយបងប្អូនដែលត្រូវការជំនួយសង្រ្គោះបន្ទាន់មួយចំនួនដែលរងការខូចខាតផ្ទះសម្បែងដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ។

ក្នុងនោះដែរសម្ដេចនាយករដ្ឋមន្រ្តីក៏បានថ្លែងសារអរគុណដល់សប្បុរសជនទាំងអស់ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយបងប្អូនរងគ្រោះ អោយទទួលបាននូវទឹកទទួលទាន និងមានជម្រកស្នាក់នៅឡើងវិញទាន់ពេលវេលា។

ប្រភពពីហ្វេសប៊ុកសម្ដេចហ៊ុនសែនលើកឡើងបន្តទៀតថាទោះបីមានភ្លៀងធ្លាក់ចុះមកខ្លះៗនៅតាមខេត្តមួយចំនួនក៏ដោយក៏ការផ្តល់ទឹកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះទឹកទទួលទានគឺកំពុងបន្តធ្វើនៅតាមតំបន់ហួតហែងជាបន្តទៀត។ ទន្ទឹមនឹងមានភ្លៀងធ្លាក់ចុះមកខ្លះៗក៏មានខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ហើយ សូមបងប្អូនជួយរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងកាកបាទក្រហម ប្រសិនបើត្រូវការជំនួយសង្រ្គោះបន្ទាន់អ្វីមួយ។ ការចូលរួមចំណែករបស់បងប្អូន និងសប្បុរសជននានាគឺនៅតែត្រូវការជានិច្ច។សម្ដេចហ៊ុនសែនក៏មានសេចក្ដីអំពាវនាវផងដែរ ដោយសូមបងប្អូនប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះ អគ្គីភ័យ និងការបាក់លំនៅដ្ឋានដោយសារខ្យល់កន្ត្រាក់ និងខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យចៀសវាងជំងឺផ្សេងៗ។សម្ដេច ក៏សង្ឃឹមថាភ្លៀងនឹងបន្តធ្លាក់កាន់តែច្រើនថែមទៀតនៅទូទាំងប្រទេសនាពេលខាងមុខនេះ៕

Scholl Water 001

Scholl Water 002

សម្តេច ហ៊ុន សែន​ ៖ កង្វះ ខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់