(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ អាចរៀបចំធ្វើបាន ព្រោះកម្រិតទឹកមិនទាបដូចឆ្នាំកន្លងទៅនោះឡើយ។

ការថ្លែងបញ្ជាក់របស់សម្តេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦នេះ។ សម្តេច បានថ្លែងបញ្ជាក់ថា “ហើយធ្វើម៉េចជម្រៅទឹកត្រូវឲ្យល្អបំផុត ដែលត្រូវអុំទូក  ព្រោះបើមិនអុំទៀត គឺឡើងពីរឆ្នាំជាប់គ្នា ឆ្នាំនេះត្រូវតែអុំ អ៊ីចឹងត្រៀមទូកងឲ្យហើយទៅ! អុំបាន។ ប៉ុន្តែឆ្នាំទៅ បើអុំប្រហែលជាមានបញ្ហា  ព្រោះអាទឹក ដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ”។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក តែងតែប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ តែនៅឆ្នាំ២០១៥កន្លងទៅ ព្រះរាជពិធីនេះមិនត្រូវបានប្រារព្ធឡើងនោះឡើយ ដោយសារតែទឹកទន្លេបួនមុខមានកម្រិតទាបខ្លាំង ដែលបង្កការលំបាកក្នុងការអុំទូក។ កាលពីឆ្នាំ២០១១, ២០១២, និង ២០១៣ ព្រះរាជពិធីបុណ្យអុំទូក ក៏ត្រូវបានផ្អាកផងដែរ ដោយសារកម្ពុជាជួបគ្រោះទឹកជំនន់ ការកាន់ព្រះរាជមរណទុក្ខរបស់អតីតព្រះមហាក្សត្រ និង ឧបតិ្តវហេតុរត់ជាន់គ្នាលើស្ពានភ្លោះកោះពេជ្រ៕

សម្តេច ហ៊ុន សែន៖ ឆ្នាំនេះអាចរៀបចំព្រះរាជពិធីបុណ្យអុំទូកបាន ព្រោះកម្រិតទឹកមិនទាបដូចឆ្នាំមុនទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់