នាយករដ្ឋមន្រ្តី កម្ពុជាសម្តេច ហ៊ុន សែនបានលើកឡើងថាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដែលបែកខ្ញែកគ្នាកាលពីពេលថ្មីនេះបើទោះបីបុគ្គលនោះ ទៅតាមសម្តេចក្រុមព្រះ ឬទៅតាមលោក ញឹក ប៊ុនឆៃ គឺនៅរក្សាតំណែងដដែលនូវតំណែងជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាតែបើ ចូលប្រឆាំង ឬបក្សនយោបាយផ្សេង ក្រៅពីហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិនោះគឺដេញចោល ២៤ម៉ោង ពីតំណែងនេះ ។

សម្តេចហ៊ុន សែន បានលើកឡើង នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលពេលនេះ បញ្ជាក់ជំហរថា បើទោះបីបុគ្គលនោះ ទៅតាមសម្តេចក្រុមព្រះ ឬទៅតាម ញឹក ប៊ុនឆៃ គឺនៅរក្សាតំណែងដដែល។ ក្នុងនោះដែរសម្ដេចបន្តថាសូមសម្តេចក្រុមព្រះមេត្តាយោគយល់ សម្ដេចមិនអាចទៅតាមព្រះអង្គ ហើយធ្វើឲ្យឃ្នើសចិត្តចំពោះអ្នកបំពេញ ការងារជាមួយរាជរដ្ឋាភិបាលបានទេ។ ដោយនេះជាជម្លោះព្រះអង្គជាមួយកូនចៅព្រះអង្គ។ ដោយក្នុងនោះសម្ដេចបញ្ជាក់ដូច្នេះ ថាសូមតែប៉ុណ្ណោះទេ បើចូលបក្សប្រឆាំង ដេញចោល ២៤ម៉ោង ដែលចូលបក្សនយោបាយផ្សេង ក្រៅពីហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិ»។

ដែលការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ត្រីបែបនេះបានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យន័រតុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦។

សម្ដេចបានសម្ដែងការខកចិត្តនិងសោកស្តាយខ្លាំង ដែលថ្នាក់ដឹកនាំគណបក្សរាជានិយម ជាស្នាព្រះហស្ថរបស់សម្តេច នរោត្តម សីហនុ មួយនេះមិនចេះរួបរួមគ្នា។បើទោះបីជាយ៉ាងណា សម្តេច ហ៊ុន សែន ដែលធ្លាប់ធ្លាប់បានចំណាយពេលមួយយប់ ដើម្បីបង្រួបបង្រួមគណបក្ស ហ៊្វុនស៊ិនប៉ិចឡើងវិញ កាលពីដើមឆ្នាំ២០១៥ ។ដោយសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅជម្លោះរវាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ថាជាការឈ្លោះគ្នាដណ្តើមសំបកក្តាម។

យ៉ាងណាក៏ដោយសម្ដេចបានប្រកាសជំហររក្សាតំណែងជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជូនអតីតសមាជិកគណបក្សហ៊្វុន ស៊ិនប៉ិចដដែល បើទោះបីពួកគេបានដើរចេញទៅតាមលោក ញឹក ប៊ុនឆៃ បង្កើតគណបក្សថ្មី «ខ្មែររួបរួមជាតិ» ក៏ដោយនោះ។

 

សម្តេច ហ៊ុន សែន៖សមាជិក បក្សហ៊្វុនស៊ិនប៉ិចដែលបែកខ្ញែកគ្នាបើទៅចូល បក្សផ្សេងខុសពី សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃគឺដេញចោល ២៤ម៉ោង ពីតំណែង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់