ថ្លែងក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុនសែន បានលើកឡើងថាកត្តាដែលធ្វើឲ្យការនាំអង្ករចេញកម្ពុជាតាមការកំណត់១លានតោនក្នុងឆ្នាំ២០១៥គឺដោយសារកម្ពុជានៅការខ្វះខាតផ្នែកបច្ចេកទេសនិងការប្រកួតប្រជែងខ្ពស់ពីសំណាក់ប្រទេសជិតខាង។សរសុវណ្ណភូមិ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងក្នុងវេទិកាស្រូវអង្ករលើកទី៥នៅព្រឹកថ្ងៃចន្ទទី២៥មករា២០១៦ថាកម្ពុជានៅខ្វះខាត់ប្រព័ន្ធធារាសាស្រ្ត ខ្វះឃ្លាំងស្តុកស្រូវ ម៉ាស៊ីនសម្ងួតស្រូវ ម៉ាស៊ីនកិនស្រូវ និងខ្វះកាយល់ដឹងពីការប្រើប្រាស់ពូជជាដើម។
ដោយសម្ដេចឲ្យដឹងទៀតថា ប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គដូចជាវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា គឺតម្លៃអង្កររបស់ប្រទេសទាំងនេះថោកជាងអង្កររបស់កម្ពុជាដែលធ្វើឲ្យកម្ពុជាមានការប្រឈម។

ជាមួយគ្នានោះសម្ដេច នាយករដ្ឋមន្ត្រីក៏ជំរុញឲ្យក្រសួងកសិកម្មនិងក្រសួងធនធានទឹកពន្លឿនការសាងសង់ប្រព័ន្ធធារាស្រ្តឲ្យបានច្រើនបន្ថែមទៀតដើម្បីឲ្យប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រប់ស្រូវរបស់កសិករ។

សម្ដេចក៏បានលើកឡើងបន្ថែមថាដើម្បីត្រៀមលក្ខណក្នុងគោលដៅនៃការនាំចេញអង្ករឲ្យបានកាន់តែច្រើនរដ្ឋាភិបាលកម្ពុជានឹងរៀបចំធ្វើការវិនិយោគជាឥណទានជាមួយប្រទេសចិនក្នុងការដំឡើងឃ្លាំងនិងម៉ាស៊ីនសម្ងួតឲ្យបានទូទាំងប្រទេសដើម្បីសម្រួលដល់ការប្រមូលទិញស្រូវរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ។
លោក ហ៊ុន សែន ក៏បានបន្ថែមថាដើម្បីពង្រឹងគុណភាពស្រូវរបស់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តររដ្ឋាភិបាលក៏នឹងបើកឲ្យស្ថាប័នឯកជនធ្វើការផលិតនិងចែកចាយគ្រាប់ពូជផងដែរ។
គួរបញ្ជាក់ថាកន្លងទៅរដ្ឋាភិបាលធ្លាប់ដាក់គោលដៅក្នុងការនាំចេញស្រូវអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែជាក់ស្ដែងកម្ពុជាសម្រេចនាំអង្ករចេញបានតែ៥៣ម៉ឺនតោនតែប៉ុណ្ណោះ។

សម្តេច ហ៊ុនសែន៖ កង្វះខាតផ្នែកបច្ចេកទេសនិងការប្រកួតប្រជែងខ្ពស់ ជាកត្តាប៉ះពាល់ដល់ការនាំអង្ករចេញ របស់កម្ពុជា ក្នុងឆ្នាំ២០១៥

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់