ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃសម្តេច ស ខេង បានលើកឡើងថា សម្ដេចស្វាគមន៍នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ដែល​ចង់​ជួយ​លើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ពិសេស​ការងារ​នានា​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ។​ដែលការលើកឡើងរបស់សម្ដេចឧបនាយករដ្ឋមន្ត្រីបែបនេះក្នុងជំនួបរវាងអនុរដ្ឋមន្ត្រី​ការបរទេស ​ជប៉ុនកាលពីល្ងាច​ថ្ងៃទី​២១ ខែមីនា។

សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានលើកឡើងថាសម្តេច បាន​ស្វាគមន៍​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ដែល​ចង់​ជួយ​លើ​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ពិសេស​ការងារ​នានា​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ។​
​ដោយសម្តេច​ បន្តថា ការចូលរួមចំណែករ​បស់​ជប៉ុន​ផ្តល់ជំនួយ​ការបណ្តុះបណ្តាល មន្ត្រីរដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ការងារ​សំខាន់ សម្រាប់​អនុវត្ត​ការងារ​ដែល​ថ្នាក់ជាតិ​បាន​ផ្ទេរ​ប្រគល់​មុខងារ​អំណាច និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ប្រសិទ្ធភាព ហើយ​ការជួយ​នោះ បានធ្វើ​ឡើង​ស្រប​ដែល​កម្ពុជា​កំពុង​បាន​បង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស​មួយ​នៅតាម​បណ្តា​ខេត្ត រាជធានី សម្រាប់​ការបណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ មាន​វិ​វត្ត និង​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព ។

ដែលការលើកឡើងរបស់សម្ដេច ស ខេង ដូច្នេះបន្ទាប់ពីអនុរដ្ឋមន្ត្រី​ការបរទេស និង​ជា​សមាជិកសភា​ជប៉ុនលោក Masakasu Hamachi បាន​ថ្លែងថា ពេលនេះ​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ប្តេជ្ញាចិត្ត ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ការអភិវឌ្ឍន៍​ប្រក​ដោយ​គុណភាព ទៅលើ​ការងារ​កំណែទម្រង់​រប​ប​វិមជ្ឈការ និង​វិសហមជ្ឈការ ជាពិសេស​ការងារ​កំណែ​ទម្រង់​រួម និង​កំណែទម្រង់​ចុងក្រោយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការងារ​បោះឆ្នោត ការរៀបចំ​បញ្ជី​ឈ្មោះ​ចុះ​បោះឆ្នោត និង​ការបណ្តុះបណ្តាល​នូវ​មន្ត្រីរដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​នៅកម្ពុជា។​
សូមបញ្ជាក់ការលើកឡើងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី​ ស ខេង និង​ លោក Masakasu Hamachi អនុរដ្ឋមន្ត្រី​ការបរទេស និង​ ជា​សមាជិកសភា​ជប៉ុន ដូច្នេះ បាន ធ្វើឡើងក្នុង ​ជំនួប​ពិភាក្សាមួយ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៦។

 

 

 

 

 

សម្តេច ស ខេង ស្វាគមន៍ការប្តេជ្ញាចិត្តរបស់ ជប៉ុន ទាក់ទិននឹងការបោះឆ្នោតនៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់