ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានថ្លែងស្តីបន្ទោសធ្ងន់ៗលើអភិបាលខេត្តរតនគិរី លោក ថង សាវុន ទាំងព្រឹកព្រលឹម ដោយសារតែអភិបាលខេត្តរូបនេះ បានយកឈ្មោះសម្តេចទៅបោករដ្ឋមន្រ្តី៣រូប ដើម្បីគេចវេសពីការងារ។

សម្តេច ស ខេង បានរំលឹកថា កាលពីថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ មានរដ្ឋមន្រ្តី ៣រូប រួមមានលោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែន នគរូបនីយកម្ម និងសំណង់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។

ក្នុងដំណើរចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់រដ្ឋមន្រ្តីទាំង ៣រូបនេះ មិនមានការចូលរួមពីលោកអភិបាលខេត្តរតនគិរី ថង សាវុន នោះឡើយ។

បើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ការមិនចូលរួមរបស់អភិបាលខេត្ត ថង សាវុន ត្រូវបានយកលេសថា ជាប់ប្រជុំជា មួយសម្តេចក្រឡាហោម ស ខេង។

សម្តេច ស ខេង បានថ្លែងហែកកេរ្តិ៍លោក ថង សាវុន ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសម្តេចគ្មាន​កិច្ចប្រជុំណាមួយ​ជាមួយលោកអភិបាល​ខេត្តរតនគិរីនោះឡើយ។

ជាមួយការស្តីបន្ទោស សម្តេច ស ខេង ក៏បានព្រមានធ្ងន់ៗលើលោក ថង សាវុន ផងដែរថា ក្នុងនាមជាអាជ្ញាធរដែនដីមិន គួរណាគេចវេសពីការងារ និងគ្មានការទទួលខុសត្រូវចំពោះដំណើររបស់រដ្ឋមន្រ្តីនោះឡើយ។

សូមបញ្ជាក់ថាការស្ដីបន្ទោសពីសម្តេច ស ខេង លើលោក ថង សាវុន អភិបាលខេត្តរតនគិរី នេះ ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧។

news-03

សម្តេច ស ខេង ព្រមានធ្ងន់ៗលើ អភិបាលខេត្តរតនគិរី ថាមិនគួរគេចវេសពីការងារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់