នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តី កម្ពុជា សម្តេច ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ៣,៥០០នាក់ នៅក្នុងពិធី សំណេះសំណាលបុណ្យចូលឆ្នាំថ្មី និងខួបអនុស្សារីយ៌លើកទី ១៣០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី២៤មេសាឆ្នាំ២០១៦នេះដែរដោយសម្ដេច បង្ហាញនូងអារម្មណ៍សប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីជាងបីពាន់នាក់ ក្រោយពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសាលមហោស្រពកោះពេជ្រ ។

ដោយសម្ដេចបញ្ជាក់ថា នេះជាការជួបជុំប្រចាំឆ្នាំរវាងសម្ដេចជាមួយកម្មករ កម្មការនីដើម្បីពិនិត្យមើលនូវកិច្ចការដែលសំរេចបានផង និងជួបសំណេះសំណាលក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិដែលពោរពេញដោយការសប្បាយរីករាយក្នុងសុខសន្តិភាព និងការអភិវឌ្ឍផង។

ជាមួយគ្នានេះសម្ដេចលើកឡើងថាសូមអរគុណដែលបងប្អូនជនរួមជាតិបានចូលរួមថែរក្សាសន្តិភាព និងសូមជូនពរបងប្អូន និងកូនក្មួយទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នាក្នុងឆ្នាំថ្មីនេះ៕

 

សម្តេច នាយករដ្ឋមន្រ្តី សំណេះសំណាលជាមួយកម្មករ កម្មការិនីខួបអនុស្សារីយ៌លើកទី ១៣០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់