នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន លើកឡើងថាសម្ដេចបានចេញបទបញ្ជាទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាង១ទស្សវត្សកន្លងមកហើយ ដែលធ្វើអោយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តបានរៀបចំសួនច្បារសាធារណៈដែលពីមុនសុទ្ឋសឹងជាដីក្រហម គឺបានកែប្រែចាក់ជាការីឡាដែលមានកម្រាលឥដ្ឋ និងបេតុងកុំអោយប្រឡាក់ជើងដើម្បីសម្រួលដល់ការដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំ ការហាត់ប្រាណទៅតាមចំណង់របស់ជនរួមជាតិទាំងមូល ។នេះបើយោងតាម Facebookផ្លូវការរបស់ សម្តេចកាល ព្រឹកថ្ងៃអាទិត្យទី៣១មករា២០១៦ ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរនៅលើបណ្តាញសង្គម Facebook កាលពីព្រឹកថ្ងៃអាទិត្យទី៣១មករា២០១៦ថាសម្ដេច សូមលើកយកការហាត់ប្រាណដើម្បីសុខភាពមកនិយាយ។ ដោយសម្ដេចឲ្យដឹងថាតាមពិតទៅសម្ដេច តែងតែមានគំនិតជំរុញការហាត់ប្រាណ និងបានគិតដល់ការរៀបចំទីកន្លែងសាធារណៈដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ប្រាណ។ ជាមួយគ្នានោះសម្ដេចបានចេញបទបញ្ជាទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាង១ទស្សវត្សកន្លងមកហើយ ដែលធ្វើអោយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តបានរៀបចំសួនច្បារសាធារណៈដែលពីមុនសុទ្ឋសឹងជាដីក្រហម គឺបានកែប្រែចាក់ជាការីឡា ដែលមានកម្រាលឥដ្ឋ និងបេតុងជាដើមកុំអោយប្រឡាក់ជើង ។

ក្នុងនោះសម្ដេចបាន កោតសសរសើរដល់សាលារាជធានី និង អាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តិន៍បទបញ្ជានេះ ដែលមិនត្រឹមតែលើកសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកសុខភាពពលរដ្ឋ ក្នុងការនាំកូនចៅទៅដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំការហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ផងដែរ។

តាមរយះសារដែលបានសរសេរលើបណ្តាញសង្គម​Facebookនោះបានឲ្យដឹងថាសម្ដេច ពិតជាមានការរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅហាត់ប្រាណនៅតាមសួនច្បារ មិនថាពេលព្រឹក ពេលល្ងាច ឬពេលយប់ ដែលការហាត់ប្រាណទាំងនេះ បានបង្កើននូវសុខភាព និងកាត់បន្ថយជំងឺទាំងឡាយ បន្ថែមទៅដោយសា្មរតីមិត្តភាព សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋដែលមកហាត់ប្រាណជាមួយគ្នា ។

ជាមួយគ្នានោះសម្ដេចបាន អំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់វ័យ បង្កើនការហាត់ប្រាណដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយនៅក្នុងសង្គមប្រកបដោយសន្តិភាព និងស្ថេរភាព។ ហើយក៏សូមពលរដ្ឋជួយថែរក្សាអនាម័យនៅតាមទីកន្លែងហាត់ប្រាណ និងជួយថែរក្សាសំភារះហាត់ប្រាណ ដែលជាសម្បត្តិសាធារណៈអោយនៅល្អដើម្បីពលរដ្ឋអាចប្រើប្រាស់បានយូរ។

AAAAAAAAAAABBBBBBBBBBB

សម្តេចហ៊ុន សែន លើកឡើងថាសម្ដេចបានចេញបទបញ្ជាជាង១ទស្សវត្ស មកហើយក្នុងការរៀបចំសួនច្បារសាធារណៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់