សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រៀបចំដាក់បញ្ជូលគ្រូពេទ្យឯកទេសទាំងអស់ដាក់ចូលក្នុងក្របខណ្ឌការងាររដ្ឋដោយស្វ័យប្រវត្តិ។ការដាក់បញ្ជូលនេះ គឺបន្ទាប់ពីកន្លងមក គ្រូពេទ្យឯកទេសមួយចំនួនមិនទាន់ទទួលបានក្របខណ្ឌការងាររដ្ឋ ហើយក៏ស្របពេលដែលប្រទេសកម្ពុជាកំពុងខ្វះខាត់គ្រូពេទ្យឯកទេសផងដែរ។

ថ្លែងនៅក្នុងពិធីពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលប្រចាំឆ្នាំ២០១៥និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ឲ្យបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ ឲ្យចូលទៅក្នុងក្របខណ្ឌមន្រ្តីរាជការ ដោយស្វ័យប្រវត្តិ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា ទាំងគ្រូពេទ្យឯកទេស ដែលបានបញ្ជូនឲ្យសម្តេចពិនិត្យសម្រេច និងគ្រូពេទ្យឯកទេស ដែលមិនទាន់បានបញ្ជូនទៅពិនិត្យក្តី គឺឲ្យបញ្ចូលទៅក្នុងក្របខណ្ឌទាំងអស់ ដើម្បីឆ្លើយតបបញ្ហាប្រឈមចំពោះការខ្វះខាតគ្រូពេទ្យឯកទេសក្នុងវិស័យសុខាភិបាល។

សម្តេចបានបញ្ជាឲ្យទទួលស្គាល់គ្រូពេទ្យឯកទេសទាំងអស់ក្នុងក្របខណ្ឌមន្រ្តីរាជការ ចាប់ពីខែមេសានេះតទៅ ព្រមទាំងឲ្យបញ្ចូលគ្រូពេទ្យឯកទេសទៅក្នុងខណ្ឌមន្រ្តីនយោបាយ នៅពេលដល់អាយុចូលនិវត្តន៍ ដើម្បីយកគ្រូពេទ្យទៅបម្រើការងារក្នុងមន្ទីរពេទ្យនានា។

ក្រៅតែពីប្រកាសដាក់បញ្ជូលគ្រូពេទ្យឯកទេសចូលក្នុងក្របខណ្ឌរដ្ឋដោយស្វ័យប្រវត្តិសម្តេចហ៊ុន សែន ក៏បាន អំពាវនាវជាថ្មីទៅកាន់គ្រូពេទ្យមួយចំនួនដែលតែងតែប្រើពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ ព្រមទាំងគិតតែពីរឿងយកលុយជាធំ ត្រូវបញ្ឍប់សកម្មភាពនេះ ហើយត្រូវយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។

សម្តេចហ៊ុន សែន បញ្ជាទៅកាន់រដ្ឋមន្ត្រីនៃក្រសួង២ ឲ្យដាក់បញ្ជូលគ្រូពេទ្យឯកទេសចូលក្របខណ្ឌរដ្ឋ ដោយស្វ័យប្រវត្តិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់