សម្តចហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស ប្រើប្រាស់អំបិលដែលផលិតនៅក្នុងស្រុក ជាជាងការប្រើប្រាស់អំបិលដែលនាំចូលពីក្រៅប្រទេស។សម្តេចបញ្ជាក់ថា អំបិលក្នុងស្រុកគឺផលិតចេញពីទឹកសមុទ្រដែលមានជាតិអ៊ីយ៉ុត ដែលអាចជួយការពារជម្ងឺមួយចំនួន។ប៉ុន្តែអំបិលដែលនាំចូលពីក្រៅប្រទេសគឺជីកពីថ្មរភ្នំដែលបណ្តាលឲ្យប៉ះពាល់ដល់សុភាព។

ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន បែបនេះ គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ SOS ភូមិកុមារកំពត ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងពិធីនោះសម្តេចហ៊ុន សែន បានមានប្រសាសន៍ថា អំបិលរបស់ខ្មែរមានជាតិអ៊ីយ៉ូតការពារជំងឺពកក ហើយពិសារទៅមិនប៉ះពាល់ដល់សុខភាព ព្រោះអំបិលនៅផលិតនៅក្នុងស្រុកយើងគឺធ្វើពី ទឹកសមុទ្រ ហើយ អំបិលនាំចូលពីក្រៅប្រទេស គឺជីកពីភ្នំដែលប៉ះពាល់សុខភាពអ្នកទទួលទាន។

ការផលិតអំបិលនៅកម្ពុជា កើតមានតាំងពីយូរយារណាស់មកហើយ ហើយមានតែនៅក្នុងខេត្តពីរប៉ុណ្ណោះ គឺខែត្រកំពត និងខេត្តកែប។ សព្វថ្ងៃនេះ កម្ពុជាមានមណ្ឌលផលិតអំបិលចំនួន ៧ នៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានក្រុមផលិតករជិត ២០០ក្រុម។អំបិលត្រូវបានចែកចេញជាបីប្រភេទ គឺអំបិលលេខ១ មានសម្បុរសក្បុស លេខ ២ ស កម្រិតមធ្យម និងលេខ៣ រាងក្រមៅ និងមានជាប់ដីខ្លះ។

សម្តេចហ៊ុន សែន ថាការបរិភោគអំបិលដែលនាំចូលមកពីក្រៅប្រទេសគឺមានការប៉ះពាល់ដល់សុខភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់