សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាថ្មីថា អ្នកនយោបាយខ្លះដែលបានមើលងាយតម្លៃសញ្ញាបត្រនៅកម្ពុជា គឺជារឿងមួយដែលគួរឲ្យឈឺចាប់។ដូច្នេះសូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ត្រូវ ពង្រឹងសមត្ថភាពខ្លួន ដើម្បីលុបបំបាត់នូវការមាក់ងាយមួយនេះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី៩ខែមីនានេះ សម្តេចហ៊ុន សែន បានលើកឡើងជាថ្មីថា ចំពោះករណីដែលអ្នកនយោបាយមួយរូប ដែលបានមើលងាយសញ្ញាបត្រនៅស្រុកខ្មែរថាគ្មានតម្លៃ។អ្នកនយោបាយដែលមើលងាយតម្លៃសញ្ញាប័ត្រនៅស្រុកខ្មែរនោះ គឺសម្តេចហ៊ុន សែន ចង់សំដៅទៅដល់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកន្លងមកធ្លាប់ថ្លែងតាមរយៈហ្វេសប៊ុក របស់លោកថា សញ្ញាបត្រស្រុកខ្មែរគ្នានតម្លៃ។សម្តេចហ៊ុន សែន បញ្ជាក់ថា អ្នកដែលរៀននៅក្រៅប្រទេសមិនប្រាកដថាពូកែជាងអ្នករៀននៅក្នុងស្រុកនោះទេ។

សូមរំលឹកថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៥កន្លងទៅនេះ បានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់សិក្ខាកាមដែលទើបតែបានបញ្ចប់វគ្គសិក្សាជំនាញកុំព្យូទ័រនិងភាសាអង់គេ្លសរយៈពេល៣ខែ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ ចេះតែចែកសញ្ញាបត្រព្រោងព្រាត ប៉ុន្តែសញ្ញាបត្រយកទៅធ្វើអី យកទៅបិទជញ្ជាំងផ្ទះ ពេញជញ្ជាំងផ្ទះ តែរកការធ្វើមិនបាន។ វាខូចតម្លៃទាំងអស់ ខូចតម្លៃទាំងសញ្ញាបត្រ ខូចតម្លៃទាំងសាកលវិទ្យាល័យ ខូចតម្លៃទាំងគ្រូ ខូចតម្លៃទាំងអ្នកចែកសញ្ញាបត្រ”។ លោកបន្តថា៖ “សញ្ញាបត្រនៅស្រុកខ្មែរភាគច្រើនអត់មានតម្លៃ ។
ក្រោយពីការលើកឡើងរបស់លោកសម រង្ស៊ី បែបនេះ កាលពីខែតុលា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន បានអះអាងថាប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងកេងចំណេញនយោបាយតាមរយៈការលើកឡើងថា”សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ។សម្តេចហ៊ុន សែនបញ្ជាក់ថា ការលើកឡើងរបស់លោកសម រង្ស៊ី គឺជាការមើលស្រាលដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស”។

សម្តេចហ៊ុន សែន៖ អ្នកនយោបាយដែលថា សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ គឺជាការឈឺចាប់មួយប៉ុន្តែត្រូវប្រែក្លាយការឈឺចាប់ទៅជាសកម្មភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់