សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌អោយបានច្រើនកុំ គិតតែភាពយន្តមួយមុខដោយសម្តេត ក៏បានបញ្ជាក់ផងដែរថា សម្តេចគាំទ្រពេញទំហឹងក្នុងការលើកម្ពស់វប្បធម៌សិល្បៈជាតិ និងវិស័យវកីឡាជាតិ។ ការលើកឡើងរបស់សម្ដេចបែបនេះក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់សម្ដេចហ៊ុនសែននៅថ្ងៃទី០៣មិនា។

សំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចហ៊ុនសែននៅថ្ងៃទី០៣ខែមិនាឆ្នាំ២០១៦ថាប្រទេសកម្ពុជាមានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្លួនជាយូរលុងណាស់មកហើយ ដែលបានបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរដ៏ល្បីល្បាញ។ សម្បត្តិវប្បធម៌ ដែលបានកើតចេញពីកិច្ចខំប្រឹងប្រែងនៃបុព្វបុរសដូនតាយើងពីដើម បានក្លាយជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុពលភាពជាតិ និងជាមរតកប្រកបដោយសក្តានុពលបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ៣មីនា គឺទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។ ការប្រារព្ឋទិវានេះ ក៏ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងពេទ្យកោសលវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន ដែលជាទពាំស្នងប្ញស្សីដើម្បីចូលរូមថែរក្សាការពារអោយសិ្ថតស្ថេរគង់វង្សយូរអង្វែងនូវវប្បធម៌ជាតិ និងវប្បធម៌ចម្រុះរបស់សហគន៍ជនជាតិនៅកម្ពុជា។

ទិវាវប្បធម៌នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសជាតិ ក្នុងគោលបំណងលើកតម្កើងកេរដំណែលវប្បធម៌ សីលធម៌ដ៏ល្អថ្លៃថ្លារបស់ជាតិ ទប់ស្កាត់ការហូរចូលនូវវប្បធម៌អវិជ្ជមានពីបរទេស លុបបំបាត់សកម្មភាពមិនល្អ ក្នុងសង្គមជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់របស់ខ្មែរ។

ទន្ទឹមនឹងនឹងនេះ សម្តេចបានមានប្រសាសន៍ផ្តាំទៅបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ថា ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌អោយបានច្រើនដូចជា របាំច ម្រៀង រឺ ល្ខោន ជាដើម។កុំ គិតតែភាពយន្តមួយមុខ។ សម្តេច ក៏បានបញ្ជាក់ផងដែរថា សម្តេចគាំទ្រពេញទំហឹងក្នុងការលើកម្ពស់វប្បធម៌សិល្បៈជាតិ និងវិស័យវកីឡាជាតិ។

ក្នុងនោះ ដែរសម្តេចក៏ បានកោតសរសើរដល់ក្រសួង និងគ្រប់មន្ទីរវប្បធម៍តាមបណ្តាខេត្តទាំងអស់ដែលបានចូលរួមក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានយុវជន អោយចូលរួមក្នុងការថែរក្សា និងអភិរក្សវិស័យ សិល្បៈ វប្បធម៌ ។

មុននឹងបញ្ចប់នៃពិធីបិទមហាស្រពសិល្បៈនេះ សម្តេច ហ៊ុន សែន បានអញ្ជើញចែកពានជ័យលាភី និងប្រាក់រង្វាន់មួយចំនួន ដល់ក្រុមសិល្បករ សិល្បការនីយុវជនមកពីតាមបណ្តាខេត្តផ្សេងៗ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។

សូមបញ្ជាក់ថានៅ ពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញកាលពី ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦ហើយ ទិវាវប្បធម៌នេះ ត្រូវបានប្រារព្ឋឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា និងអភិរក្ស នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់យើង។

 

សម្តេចហ៊ុន សែន៖ក្រុមហ៊ុនទូរទស្សន៍ទាំងអស់ ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌ អោយបានច្រើនកុំគិតតែភាពយន្តមួយមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់