សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា បើសិនជាមានបាតុកម្មប្រឆំាងសម្តេចនៅអាមេរិក សម្តេចនឹងចុះទៅចាប់ដៃតំណាងបាតុករ សួរនាំពួកគេពីគោលបំណងនៃការបាតុកម្ម តម្រូវការររបស់ពួកគេ។ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរនៅអាមេរិកមួយចំនួន បានប្រកាសពីគម្រោងនៃការបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។លោកណនសាម៉េត មានសេចក្តីរាយការណ៍
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជា មួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិកជាង ៥០០នាក់ នៅរដ្ឋ California សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងចុះជួបជាមួយក្រុមបាតុករសួរនាំពួកគេ ប្រសិនបើអ្នកបើករថយន្តរបស់អាមេរិក បើកកាត់កន្លែង ដែលបាតុករនាំគ្នាធ្វើបាតុកម្ម។ម្យ៉ាងវិញទៀត សម្តេចបានបញ្ជាក់ថា បើសិនជាមានបាតុកម្មប្រឆំាងសម្តេចនៅអាមេរិក សម្តេចនឹងចុះទៅចាប់ដៃតំណាងបាតុករ សួរនាំពួកគេពីគោលបំណងនៃការបាតុកម្ម តម្រូវការររបស់ពួកគេ។យ៉ាងណាក៏ដោយសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មិនទាន់ឃើញមានបាតុករ ណាម្នាក់ចេញមកបិទផ្លូវ ក្នុងការធ្វើដំណើរនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែល ធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ ថា ជាឱកាសមួយដ៏ល្អក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយជាងមុន ស៊ីជម្រៅជាងមុន ប្រសិទ្ធភាពជាងមុនក្នុងក្របខ័ណ្ឌដៃគូរយុទ្ឋសាស្ត្រ រវាងប្រទេសជាសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក។សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជា ចាកចេញពីព្រលានយន្តអន្តរជាតិ ភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅទីក្រុងសាន់ហ្វ្រន់ស៊ីស្កូ សហរដ្ឋអាមេរិក។កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក មានបញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ៕
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ ដែលអមដំណើរនាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំនេះរួមមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា។

សម្តេចហ៊ុន សែនថា នឹងចុះទៅចាប់ដៃជាមូយតំណាងបាតុករ បើសិនជាមានការធ្វើបាតុកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់