សម្តេហ៊ុន សែន នាយករដ្ឋមន្ត្រី បានមាននៅថ្ងៃទី២៥ខែមករា បានជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ នៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ ដើម្បីបញ្ចៀសការខូចផ្លូវ។ក្រៅពីនេះសម្តេច ក៏បានបានថ្លែងថា ការបញ្ឈប់យកថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ មិនត្រឹមតែជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋនោះ តែក៏បានជួយកាត់បន្ថយចំណាយរបស់អ្នកនាំចេញអង្ករ និងបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ។លោកណន់ សាម៉េត មានសេចក្តីរាយការណ៍
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន បែបនេះ គឺនៅក្នុង ឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នាសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

សម្តេចហ៊ុន សែនបានមានប្រសាសន៍ថា សម្តេចជម្រុញជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ នៅតាមបណ្តោយផ្លូវជាតិលេខ៤ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ ដើម្បីបញ្ចៀសការខូចផ្លូវ។ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ឈប់យកថ្លៃលើផ្លូវជាតិលេខ៤ គឺជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយបង្កើនការប្រកួតប្រជែង របស់អ្នកនាំចេញផងដែរ តែការដឹកជញ្ជូនធ្ងន់ៗ នៅតែជាបញ្ហានាំឲ្យផ្លូវខូចធ្ងន់ធ្ងរ។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ បង្វែរទៅដឹកជញ្ជូនតាមផ្លូវដែកជំនួសវិញ៕

នៅក្នុងឪកាសនោះដែរសម្តេចតេជោ ក៏បានអង្ករសម្រាប់នាំទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប និងតំបន់មជ្ឈឹមបូព៌ា មានគុណភាព និងរសជាតិខុសៗគ្នា។ ថ្លែងដល់គុណភាពអង្ករនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា អង្ករនៅក្នុងប្រទេសជប៉ុន មានរសជាតិឆ្ងាញ់ជាប់មាត់ ស្ទើរតែអាចបរិភោគបាន ដោយមិនចាំបាច់មានម្ហូប។សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា សម្តេចអាចបរិភោគអង្ករនៅក្នុងថៃ វៀតណាម និងមីយ៉ាន់ម៉ា តែអង្កររបស់ឥណ្ឌា ពិបាកបរិភោគ៕

សូមជម្រាបឡើងវិញថា ការបញ្ឈប់យកថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤នេះ បើតាមការរំពឹងរបស់ប្រមុខរាជរដ្ឋាភិបាល នឹងជួយឲ្យកាត់បន្ថយការចំណាយ លើកការដឹកជញ្ជូន របស់អ្នកនាំអង្ករចេញ ហើយបង្កើនសមត្ថភាព ដើម្បីប្រកួតប្រជែងការដេញថ្លៃផ្គត់ផ្គង់អង្ករ ទៅកាន់បណ្តាប្រទេសនានាជាដើម៕

សម្តេចហ៊ុន សែនថា ការបញ្ឈប់យកថ្លៃធ្វើដំណើរលើផ្លូវជាតិលេខ៤ នឹងជួយកាត់បន្ថយចំណាយរបស់អ្នកនាំចេញអង្ករចេញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់