នាយករដ្ឋមន្រ្តី កម្ពុជាសម្តេច ហ៊ុន សែនបានរំលឹកជាថ្មីនូវប្រវត្តិ នៃការដឹកនាំ ក្នុងគ្រាប្រទេសកម្ពុជា ទើបរើខ្លួនចេញពីភាពក្រីក្រ និង លំបាក ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវឲ្យមេរៀនឈឺចាប់ពីអតីតកាលនេះ វិលមកគ្រប់ដណ្តប់លើប្រទេសកម្ពុជា ដ៏កម្សត់នេះជាថ្មីទៀតនោះឡើយ។នេះជាលើកឡើងរបស់ហ៊ុនសែននៅលើ Facebook របស់សម្តេចកាលពី ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។

សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានថ្លែងនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះថា មុនមានថ្ងៃនេះ យើងបានឆ្លងកាត់ដំណាក់កាលលំបាកយ៉ាងខ្លាំង។ គ្រួសារនីមួយៗ ត្រូវចាប់ផ្តើមពីបាតដៃ ទទេ ជាមួយនឹងការត្រូវវិលត្រឡប់ទៅរកភូមិកំណើត ស្វែងរកក្រុមគ្រួសារបន្ទាប់ពី ប៉ុល ពត ជម្លៀស។ រដ្ឋាភិបាលនាសម័យនោះ ដែលភាគច្រើនដឹកនាំដោយខ្ញុំ ត្រូវស្ថិតក្នុងសភាពការណ៍ ដ៏លំបាក ព្រោះប្រទេសជាតិស្ថិតក្នុងកាលៈទេសៈមានសន្តិភាពផង និង មានសង្គ្រាមផង។

សម្ដេចក៏បានបញ្ជាក់ក្នុងនោះថាគ្រោះទឹកជំនន់ និងរាំងស្ងួតតែងកើតមាន ដែលតម្រូវឪ្យមន្ត្រីថ្នាក់ដឹកនាំចុះជាប់ជាមួយប្រជាជនឬរហូតទៅកាន់សមរភូមិ រួមសុខ រួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រជាជនពីការវាយប្រហារពីពួក ប៉ុលពត ទៀតផង។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា រួមគ្នាការ ពារនូវសន្តិភាព និងមិនត្រូវភាពឈឺចាប់ទាំងនេះ វិលមកគ្រប់ដណ្តប់លើប្រទេសកម្ពុជាជាថ្មីនោះឡើយដោយពេលនេះប្រទេសមានសន្តិភាពទាំងស្រុងដែលផ្តល់លទ្ធភាពឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។ មេរៀនឈឺចាប់ពីអតីតកាលមិនត្រូវឱ្យមានទៀតទេ លើទឹកដីដ៏កំសត់របស់យើង។

សូមជម្រាបថាការថ្លែងរបស់សម្ដេចបែបនេះគឺមានអមដោយរូបភាពជាច្រើនសន្លឹកនៅលើសមរភូមិ និងបេសកកម្មចុះជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ ក៏ដូចជាជួយបូបទឹកដាក់ស្រែពេលជួបគ្រោះរាំងស្ងួតផងនោះនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ។

0101401308

 

 

 

 

សម្តេចហ៊ុនសែន៖ មិនត្រូវឪ្យមេរៀនឈឺចាប់ពីអតីតកាលវិលមកគ្រប់ដណ្តប់លើប្រទេសកម្ពុជា ជាថ្មី ឡើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់