កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ សប្តាហ៍ក្រោយនេះត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជាសម្តេចហ៊ុនសែន លើកឡើងថានេះជាឱកាសដ៏ល្អមួយដែលបណ្តាប្រទេសអាស៊ានរួមជាមួយសហរដ្ឋអាមេរិកខិតខំលើក កំ​ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាងមុន។នេះជាការ បញ្ជាក់របស់សម្តេចនៅលើ Facebook នាព្រឹកថ្ងៃ១៣ខែកុម្ភះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅលើ Facebook របស់សម្តេចកាលពីព្រឹកថ្ងៃ១៣ខែកុម្ភះឆ្នាំ២០១៦ថាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ ជាឱកាសមួយដ៏ល្អក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយជាងមុន ស៊ីជម្រៅជាងមុន ប្រសិទ្ធភាពជាងមុនក្នុងក្របខ័ណ្ឌដៃគូរយុទ្ឋសាស្ត្រ  រវាងប្រទេសជាសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសធ្លាប់ បានឲ្យដឹង ថា មន្ត្រីជាន់ខ្ពស់ ដែលអមដំណើរសម្ដេចនាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំនេះរួមមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា។

ដោយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ មានបញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ។

បើតាមការបញ្ជាក់របស់សម្ដេចនៅលើ Facebookកាលពីព្រឹកថ្ងៃ១៣ខែកុម្ភះដែរថាសម្តេចនឹង ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចេញទៅចូលរួមកិច្ចប្រជុំនេះដែលជាការ តបតាមការអញ្ជើញរបស់លោក ប៉ារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកនៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈស្អែកនេះ។

 

 

 

 

សម្តេចហ៊ុនសែន៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាឱកាសដ៏ល្អសម្រាប់បណ្ដាប្រទេសអាស៊ាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់