នាយករដ្ឋមន្ត្រី កម្ពុជាសម្តេច ហ៊ុន សែនបានលើកឡើងថារឿងដែលគួរឱ្យកត់សំគាល់នូវពេលនេះ គឺឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍​តែកូនខ្លួនឯងរំលោភ​ច្បាប់​ចរាចរណ៍។ហើយរឿងដែលសំខាន់ជាងទៀត គឺឪពុកឬម្តាយបំផ្លាញអនាគតកូនខ្លួនឯងតាមរយៈ​សកម្មភាពមិនគប្បីដែលសង្គម​ស្អប់ខ្អើម។នេះបើយោងតាមនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅលើទំព័រ លើហ្វេសប៊ុក ផ្លូវការរបស់សម្ដេចព្រឹកថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថាការអប់រំកូនចៅឱ្យប្រកបដោយគន្លងធម៌ មានការអប់រំខ្ពស់ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប។ ការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជាចលនទ្រព្យ ឬជាអចលនទ្រព្យ ជារឿងមួយហើយប្រសិនយើងមានតែការចែកតម្រិះវិជា្ជសំខាន់ ជាងចែកទ្រព្យសម្បតិ្តទៅទៀត។

ប្រភព ហ្វេសប៊ុកផ្លូវការរបស់សម្ដេចបន្តឪ្យដឹងទៀតថាលុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះឬបាត់បង់។ តែតម្រិះវិជ្ជាមិនអាចមានអ្នកណាលួចប្លន់ឬបំផ្លាញបានឡើយ។ មាតាបិតា ឬអាណាព្យាបាលមិនថាមាន ឬក្រនៅទីក្រុង ឬជនបទត្រូវខិតខំជំរុញកូនចៅឱ្យរៀនសូត្រ។

ជាមួយគ្នានោះសម្ដេចបញ្ជាក់ថារឿងដែលគួរឱ្យកត់សំគាល់នៅពេលនេះគឺឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀនឪពុកជានគរបាលចរាចរណ៍តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍ជាដើម។

សម្ដេចក៏បានសង្កត់ធ្ងន់ថា រឿងដែលសំខាន់ជាងនេះទៅទៀតនោះ គឺឪពុក ឬម្តាយបំផ្លាញអនាគតកូនខ្លួនឯង តាមរយះសកម្មភាពមិនគប្បីដែលសង្គមស្អប់ខ្ពើមដូច ជាល្បែងស៊ីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សាហាយស្មន់។ល។ ដែលធ្វើឱ្យកូនៗកំពុងរៀនបាក់ទឹកចិត្ត និងខ្មាស់អៀន។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅដល់អាណាព្យាបាលទាំងអស់តាមរយះហ្វេសប៊ុកដែរថាចូរខិតខំទាំងអស់គ្នា ដើម្បីជាតិយើងរុងរឿង គ្រួសារមានសុភមង្គល កូនចៅយើងមានចំណេះដឹង និងមានគុណធម៌ខ្ពស់៕

 

 

 

សម្តេចហ៊ុនសែន៖គួរឱ្យកត់សំគាល់សម័យ នេះឪពុកជាមន្ត្រីទទួលបន្ទុកខាងណាកូនបំពានហ្នឹង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់