ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេចសខេងបានលើកឡើងកាលពីព្រឹកថ្ងៃទី២៣ខែកុម្ភៈថាសម្តេចនឹង ពង្រឹងក៏ដូចជាចាត់វិធានកា​រតឹងរឹង បន្ថែម​​ទៅលើការបើកបរលើ​ស​ល្បឿនកំណត់ដែលកត្តាបើកបរលើស​ល្បឿនកំណត់នេះត្រូវបាន សម្តេច បញ្ជាក់ថានៅតែមានអត្រាខ្ពស់រហូតដល់ជាង ៥០ភាគរយ។

សម្តេចសខេង បានថ្លែងថាការបើកបរលើសល្បឿនកំណត់ នៅតែជាការព្រួយបារម្ភ ហើយសម្តេចនឹង ពង្រឹង ហើយចាត់វិធានការបន្ថែម​ទៅលើការបើកបរលើស​ល្បឿនកំណត់នេះ។ សម្តេចបាន បញ្ជាក់ថា អាត្រាគ្រោះថ្នាក់ចរាចរបណ្តាលមកពីការបើកបរលើសល្បឿនកំណត់នេះ នៅតែមានអត្រាខ្ពស់រហូតដល់ជាង ៥០ភាគរយ។

ដោយអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅកម្ពុជា ត្រូវបានគេរកឃើញថា ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីជំងឺអេដស៍ ក្នុងនោះមានមនុស្សជាមធ្យមប្រមាណ ៧នាក់បានស្លាប់ជា​រៀងរាល់ថ្ងៃ​ដោយសារគ្រោះថ្នាក់ពេលធ្វើដំណើរ។ នៅឆ្នាំ២០១៦នេះ ច្បាប់ចរាចរ ណ៍ផ្លូវគោកថ្មី ដែលមានការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ ក៏ត្រូវបានចាប់ផ្តើមដាក់ឲ្យអនុវត្តន៍។

ជាមួយគ្នានោះសម្តេច ស ខេងបានថ្លែង​បន្តថាពេលនេះប្រជាពលរដ្ឋទូទៅដូចជាចាប់ផ្តើមជ្រូតជ្រាប ហើយចូលរួមគោរពច្បាប់ចរាចរណ៍នេះ ដូចជាពាក់មួកសុវត្ថិភាព ការសេពសុរាពេលបើកបរ និងការធ្វើដំណើរចុះឡើងមានការប្រុងប្រយ័ត្នជាងមុន។

ហើយបច្ចុប្បន្នកម្លាំងនគរបាល ក៏កំពុងរឹតបន្តឹង និងទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងផងដែរ។ ក្នុងនោះគោលដៅត្រួតពិនិត្យជា ច្រើន ត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ រហូតដល់ ៣ទៀបភ្លឺ រង់ចាំស្ទាក់ចាប់អ្នកបើក​បរក្រោមឥទ្ធិពលជាតិ ស្រវឹងលើសច្បាប់កំណត់។

ក្នុងនោះយានយន្តរាប់ម៉ឺនគ្រឿង មិនគោរពតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ រួមទាំងអ្នកបើកបរមិនគោរពច្បាប់ផង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចាប់ឃាត់ និងផាកពិន័យជារៀងរាល់ថ្ងៃ។

ទាក់ទិនវិធានការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍​របស់រាជរដ្ឋាភិ​បាលកម្ពុជា នាពេលបច្ចុប្បន្ននេះ គេរំពឹងថា នឹងជួយកាត់បន្ថយ​អត្រា​មរណៈ​លើដងវិថី។

សូមបញ្ជាក់ថាការថ្លែងរបស់សម្ដេចសរខេងខាងលើនេះបានធ្វើឡើងនៅពេលដែលសម្ដេចថលែងទៅកាន់ អ្នកព័ត៌មានបន្ទាប់ចេញពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៦កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

 

សម្តេចសខេង៖នឹងចាត់វិធានការតឹងរឹង បន្ថែមទៅលើអ្នកដែលបើកបរលើសល្បឿនកំណត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់