ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយករដ្ឋមន្ត្រី​ស្តីទីសម្តេច ស ខេងបានលើកឡើងថាក្រៅពី​កិច្ចការពារ​សន្តិសុខ​ក្នុងពេល​បោះឆ្នោត នគរបាល​មាន​ភារកិច្ច​ផលិត និង​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ផងដែរដើម្បី​ឪ្យ​ពួកគាត់​យក​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​បោះឆ្នោតនិងទៅ​បោះឆ្នោត​នាពេលខាងមុខ ឪ្យ​ទាន់ពេលវេលា​។​សម្តេច ស ខេង លើកឡើង​ដូច្នេះកាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​។
ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២​០១៥ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ និង​ប្រគល់​សញ្ញប​ត្រ​ជូន​និស្សិតសិក្ខាកាម​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជាកាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយករដ្ឋមន្ត្រី​ស្តីទីបានលើកឡើងថាក្រៅពី​កិច្ចការពារ​សន្តិសុខ​ក្នុងពេល​បោះឆ្នោត នគរបាល​មាន​ភារកិច្ច​ផលិត និង​ចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ឲ្យ​ពួកគាត់​យក​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត និង ទៅ​បោះឆ្នោត​នាពេលខាងមុខ ឲ្យ​ទាន់ពេលវេលា​។​
ក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រី​ស្តីទី បាន​គាំទ្រ​លើ​កម្មវិធី​កំណែទម្រង់​របស់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា លើ​ការងារ​សំខាន់ៗ រួមមាន​ការងារ​ដឹក​នាំ គ្រប់គ្រង​ការអភិវឌ្ឍន៍ កម្មវិធី​អប់រំ ការអភិវឌ្ឍន៍​សមត្ថ​ភាព​គ្រូបង្រៀន ការអភិវឌ្ឍន៍​ធនធានមនុស្ស ជាដើម និង​បាន​គាំទ្រ ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ជាតិ ដើម្បី​លើ​កម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ឲ្យ​មាន​សមត្ថភាព​ពេញលេញ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អង្គភាព​ប្រើប្រាស់​កម្លាំង និង​តម្រូវការ​របស់​ប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេច ក៏បានផ្តល់​អនុសាសន៍​ណែនាំ​ឲ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា បន្ត​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​បន្ថែមទៀត ក្នុង​ការដឹកនាំ​គ្រប់គ្រង និង​អនុវត្ត​កម្មវិធី​កំណែទម្រង់​ដែលមាន​ស្រាប់ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​ផងដែរ។​
 

សម្តេចសខេងជម្រុញការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋឪ្យទាន់ពេលវេលាដើម្បី ពួកគាត់យកប្រើប្រាស់ក្នុងចុះឈ្មោះ និងបោះឆ្នោតពេលខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់