ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបាន​ប្រកាស​ឲ្យ​មន្ត្រី​របស់ខ្លួន ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ កុំ​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាំ​តែ​ចង្អៀត​។ មិនតែប៉ុណ្ណោះ​សម្តេចក្រុមព្រះ ក៏បាន​ព្រមាន​ទៅដល់​មន្ត្រី​របស់ខ្លួន ដែលមាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល ដែលមាន​ប្រាក់ខែ ជួយ​បង់លុយ​ជួយ​គណបក្ស​។សម្តេចក្រុមព្រះ មានបន្ទូលបែបនេះកាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ។

ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ប្រគល់​ត្រា​ដល់​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី ខេត្ត ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេសនៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រកាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករាសម្តេចក្រុមព្រះ មានបន្ទូល ​ ដោយ​រិះគន់ និង​វាយប្រហារ​ទៅលើ​លោក​ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន ដែល​មិន​បានមក​ចូលរួម​ក្នុង​ពិធីនោះ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូល​បញ្ជាក់ថា “​ចាប់ពី​ថ្ងៃនេះ​តទៅ សូម​ឲ្យ​បងប្អូន​អ្នករាជានិយម ឈប់​គិត ជាដាច់ខាត ។ផ្តាំ​ទៅប្រាប់​ផង ផ្តាំ​ទៅ​ជម្រាប​ផង ព្រះអង្គ​មិន​ចេញ​ឈ្មោះ​ទេដែលនេះទំនងសំដៅ​ទៅលើ​លោក​ញឹក ប៊ុនឆៃ បើ​ខ្លួន​ជា​អ្នករាជានិយម ខ្លួន​ត្រូវតែ​មក​អង្គុយ​យើង​ត្រូវតែ​បង្ហាញ​ឲ្យ​រាស្ត្រ​គេ​ឃើញថា យើង​ជា​អ្នក​ស្រលាញ់​ជាតិ យើង​ជា​ស្នេហា​ជាតិ សម្តេច​តា សម្តេច​តា​ទួត​”​។

ជាមួយនិងការ​រិះគន់នេះសម្តេចក្រុមព្រះដោយបាន​ប្រកាស​ឲ្យ​មន្ត្រី​ទាំ​ងអស់នោះ ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ កុំ​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាំ​តែ​ចង្អៀត​។ មិនតែប៉ុណ្ណោះ​សម្តេចក្រុមព្រះ ក៏បាន​ព្រមាន​ទៅដល់​មន្ត្រី​របស់ខ្លួន ដែលមាន​តួនាទី​នៅក្នុង​រដ្ឋាភិបាល ដែលមាន​ប្រាក់ខែ ជួយ​បង់លុយ​ជួយ​គណបក្ស​។ បើ​មិន​ដូច្នេះ​ទេ ព្រះអង្គ​នឹងធ្វើរ​របាយការណ៍​រាយការណ៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​
​ក្នុងនោះដែរសម្តេចក្រុមព្រះ បន្តថាព្រះអង្គ សូម​ជម្រាប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​មានប្រសាសន៍ថា មាន​ប៉ូល​ដល់​ទៅ​បី ចុះ​ម៉េច​មិន​ទៅ​ចូល​គាត់​ឲ្យ​អស់​ទៅមក​អង្គុយ នាំ​ឲ្យ​ខាត​កៅអី។ គណបក្ស​សង្គ្រោះ​ជាតិ ក៏មានដែរ ម៉េច​ក៏​មិន​ទៅៗ នៅ​ធ្វើ​អី​ទៀត​មេត្តា​ឈប់​នៅ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច មិន​ហាម​នោះ ទេ ​ចង់​ចូល​ទៅណា​ចូលទៅ ចូល​គណបក្ស​ប្រជាជន​កម្ពុជា ចូលទៅ ចូល​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅ ចង់ទៅ​ណា​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បើកទ្វារ​ចំហរ​ជូន​ទៀត។

សម្តេចក្រុមព្រះ៖ប្រកាស ឲ្យមន្ត្រីបក្សរបស់ខ្លួនចូលទៅជាមួយ បក្សសង្គ្រោះជាតិកុំនៅក្នុងគណបក្ស ហ្វ៊ុនស៊ិនប៉ិចនាំតែចង្អៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់