(ភ្នំពេញ)៖ ​សម្ដេច ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ដល់ថវិការឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទាល់កម្ពុជា ចំនួន៣៤.០០០ ដុល្លារ បន្ទាប់ពីទទួលឈ្នះលើក្រុមភ្ញៀវទីម័រ ក្នុងលទ្ធផល ទល់ ០ នាថ្ងៃទី២៩ ខែឧសភា យប់មិញ។

ថវិការឧបត្ថម្ភទាំងនេះ ត្រូវបានផ្ដល់ជូនតាមរយៈនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដោយបាន​នាំយក​ថវិកា អំណោយ​របស់​សម្តេច​ ហ៊ុន សែន និង​សម្តេច​ ប៊ុន រ៉ានី ប្រគល់​ដល់​ក្រុមបាល់ទាត់ ម្នាក់ ១.០០០ ដុល្លារ​ភ្លាមៗ យ៉ាង​ទាន់​ចិត្ត ជាមួយនឹង​ចិត្ត​រំភើប​រីករាយ របស់​កីឡាបាល់ទាត់ ជម្រើសជាតិ​កម្ពុជា នៅក្នុង​ទីលាន​បាល់ទាត់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​សម្តេច ហ៊ុន សែន តាម​រយៈ​Facebook Page បាន​មានប្រសាសន៍ ដោយ​អបអរសាទរ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ ២ ទល់ ០ នៅក្នុង​ការប្រកួត កីឡាបាល់ទាត់​អន្តរជាតិ មិត្តភាព​រវាង កម្ពុជា និង ទី​ម័​រលេស (Cambodia vs Timor Leste) នៅ​ល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។​

​សម្ដេចនាយករដ្ឋមន្រ្តី​ បន្តថា ​”សូម​ឧបត្ថម្ភ​ដល់ កីឡាបាល់ទាត់​ទាំងអស់ និង​គ្រូបង្វឹក ដែល​បាន​ដឹកនាំ ការប្រកួត​ថ្ងៃនេះ ទទួលបាន​ជោគជ័យ ក្នុង​ម្នាក់ៗ ទទួលបាន $១.០០០ (​មួយ​ពាន់​ដុល្លារ​) ដែល​​ប្រគល់ជូន ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​”។ សម្ដេច ក៏បានបញ្ជាក់ថា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​លើក​សំណើសុំ​ថវិកាជាតិ ​ដើម្បី​ឧបត្ថម្ភ​បងប្អូន ដូចពេលមុនៗ​ដែរ​។

​សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ២ ទល់ ០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៩ ខែឧសភា ឆ្នាំ​២០១៦។ ២ គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា រកបាន​ដោយ​កីឡាករ ភួង សុខ​សា​ណា នៅ​នាទី ១០ និង​កីឡាករ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​ទី​២ នៅ​នាទី ៤៨​។​

​នេះ​ជាការ​ប្រកួត​មិត្តភាព កម្ដៅ​សាច់ដុំ​របស់​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​ផ្លូវការ ជាមួយ​តៃវ៉ាន់ ក្នុង​វគ្គ​ជម្រុះ​បឋម នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup UAE 2019 ជើង​ទី​១ នឹង​ចាប់ពី​ថ្ងៃទី​២ ខែមិថុនា ខាងមុខ ដោយ​ក្រុម​តៃវ៉ាន់ បើកទ្វា​កីឡដ្ឋាន Taipei Municipal Stadium ក្នុង​ទីក្រុង Kaohsung របស់ខ្លួន ទទួល​ក្រុម​ជម្រើសជាតិ​កម្ពុជា វេលា​ម៉ោង​៧​ល្ងាច (​ម៉ោង​៦​ល្ងាច នៅ​កម្ពុជា​) ខណៈ​ជើង​ទី ២ នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ លើ​ទឹកដី​រាជធានី​ភ្នំពេញ របស់​កម្ពុជា​វិញ​ម្តង នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​៦៖៣០​នាទីល្ងាច​៕

 

សម្ដេច ហ៊ុន សែន ឧបត្ថម្ភថវិកា ៣៤.០០០ ដុល្លារ ដល់ក្រុមបាល់ទាល់កម្ពុជា បន្ទាប់ពីឈ្នះទីម័រ ២-០

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់