៣១ ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយដែលរដ្ឋសភាបានបោះឆ្នោតជ្រើសសម្ដេច ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណះរដ្ឋប្រជាមានិតកម្ពុជា។ នេះបើតាមហ្វេសបុករបស់សម្ដេច ហ៊ុន សែន។

តាមរយៈសំណេរលើហ្វេសបុកនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយះពេល៦ឆ្នាំហើយ ក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជម្ងឺនិងទទួលមរណះភាពនៅទីក្រុងមូស្គូ។ បើតាមសម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា ដោយមានការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បងសាយ ភូថង បងជា សុទ្ឋ ទើបមានការរៀបចំបែបនេះ។

អ្វីដែលធ្វើឱ្យសម្ដេច ហ៊ុន សែន ភ្ញាក់ផ្អើលបំផុតគឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភាគឺ សម្ដេច ទទួលបាននូវសម្លេងឆ្នោតគាំទ្រ១០០% គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃះ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសបុកដដែល។ សម្ដេច ហ៊ុន សែន បន្តថា ដោយសារកម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយទើបធ្វើឱ្យ សម្ដេច សំរេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជាបាននឹងកំពុងទទួលផលរហូតសព្វថ្ងៃនេះ។ បើតាមសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី២រូបមុនសម្ដេច តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សម្លេង។

តែយ៉ាងណាក៏ដោយ សម្ដច ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីលាតត្រដាងពីជោគជ័យ ដែលបានកាន់តំណែងតាំងពី៣១ឆ្នាំមុន រហូតដល់បច្ចុប្បន្ន បានគូសបញ្ជាក់ថា សម្ដេច ក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង។

ក្រៅពីនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងនូវចំណុចដែលគួររំម្លឹក គឺគ្រោះទឹកជំនន់និងរាំងស្ងួតក្នុងឆ្នាំ១៩៨៤ ដែលធ្វើឱ្យខ្វះស្បៀងក្នុងឆ្នាំ១៩៨៥ តែត្រូវបាននិយាយទៅកាន់រដ្ឋសភាថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ ដែលទ្រឹស្តីនេះ ត្រូវប្រមុខរាជរដ្ឋាភិបាលយល់ថាបានបន្សល់ទុករហូតបច្ចុប្បន្ន និងជាសកម្មភាពជាក់ស្ដែងរបស់គណៈបក្សប្រជាជនកម្ពុជា៕

សំណេរទាំងស្រង់ពីទំព័រហ្វេសបុក របស់សម្ដេច ហ៊ុន សែន៖

sam1

 

 

សម្ដេច ហ៊ុន សែន លាតត្រដាងពីប្រវត្តិ៣១ឆ្នាំមុន ដែលរដ្ឋសភាបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់