(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទ នេះ​ បានប្រកាសពីជំហររបស់សម្ដេច ថានឹងនៅតែបន្តធ្វើជានាយករដ្ឋមន្រ្តី ដដែល ដរាបណាប្រជាពលរដ្ឋនៅតែបោះឆ្នោតអោយ។

ការថ្លែងដូច្នេះរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត “កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ”​ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សូហ្វីតែ​ល​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦​នេះ​។

មានប្រសាសន៍ក្នុងកម្មវិធីដាក់ឲ្យអនុវត្ត “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”លើកទី៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជាសាធារណៈថា សម្ដេចនៅតែបន្តធ្វើជា នាយករដ្ឋមន្រ្តីរហូត បើប្រជាពលរដ្ឋគោរពស្រលាញ់ ហើយបន្តបោះឆ្នោត ឲ្យសម្ដេចទៀតនោះ។

សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះថា “និយាយមួយបែបនិងត្រង់ៗ ប្រជាពលរដ្ឋបោះឆ្នោត​ឲ្យ ​នៅតែធ្វើអីចឹង​​​​។​ បោះឲ្យរហូត​ធ្វើរហូត ធ្វើរហូតទាល់តែលែងចង់ធ្វើន៎ សូមប្រាប់លោកឯងទៅ។ ឈ្នះរហូត គេចាញ់រហូត ឯងឈ្នះតាំងពីសតវត្សរ៍ទី២០​និងរហូតដល់២១ នៅតែឈ្នះ​កាន់អំណាច” ។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា “មនុស្ស​ចាស់​មែន​ ប៉ុន្តែ​គំនិត​​ថ្មី អាយុ​៨០​ក៏ដោយ ​ប៉ុន្តែ​បើសិន​មាន​គំនិត​ថ្មី ​ក៏​ជា​យុវជន​ដែរ​” ៕

 

សម្ដេច ហ៊ុន សែន ប្រកាន់ជំហរនៅតែធ្វើនាយករដ្ឋមន្រ្តី ដ៏រាបណាប្រជាពលរដ្ឋនៅតែបោះឆ្នោតអោយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់