(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន បានឲ្យដឹងតាមរយៈបណ្ដាញសង្គមFacebook ថា ខណៈពេលនេះយន្តហោះបាននឹងកំពុងដឹកប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុងហុងកុង នឹងបន្តមកកាន់កម្ពុជា ដែលនឹងមកដល់ទីក្រុងភ្នំពេញ នៅម៉ោងយ៉ាងយូរ១១យប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភៈនេះ។ 

សម្ដេច ហ៊ុន សែន បានសរសេរក្នុងន័យដើមដូច្នេះថា៖ «ខ្ញុំចង់បញ្ជូនសារពីលើយន្តហោះ ដែលកំពុងហោះលើអាកាសក្នុងកំពស់ជាង៩គីឡូម៉ែត្រ។ ខ្ញុំមិនដឹងថាយន្តហោះស្ថិតនៅតំបន់ណាទេ ក្នុងដំណើរពីព្រលានយន្តហោះ San Francisco ទៅព្រលាន យន្តហោះហុងកុង ដែលប្រើរយៈពេលហោះជាង១២ម៉ោង ក្នុងចម្ងាយផ្លូវជាង១ម៉ឺនគីឡូម៉ែត្រ។ តាមផែនទីបង្ហាញផ្លូវហោះ ពេលខ្ញុំបង្ហោះនេះ យើងកំពុងស្ថិតនៅលើសមុទ្រ»។

បច្ចេកវិជ្ជាបច្ចុប្បន្នអនុញ្ញាត្តិឱ្យយើងធ្វើការទំនាក់ទំនងគ្នា បានយ៉ាងងាយស្រួល។ សង្ឃឹមថា ខ្លឹមសារនេះនិងបានដល់បងប្អូនជនរួមជាតិ ព្រោះខ្ញុំបានទំនាក់ទំនងជាមួយកូនខ្ញុំតាម Whatsapp ! នេះជារូបភាពនៅក្នុងយន្តហោះ ដែលខ្ញុំថតមុនពេលខ្ញុំបង្ហោះចេញតាម Facebook របស់ខ្ញុំ។ យ៉ាងយូរម៉ោង១១យប់ ថ្ងៃព្រហ្បត្តិ៍ ទី១៨ កុម្ភៈ ខ្ញុំនិងគណៈប្រតិភូនឹងទៅដល់មាតុភូមិជាទីស្រឡាញ់នៃយើង»។

សូមជម្រាបថា សាររបស់សម្ដេច ហ៊ុន សែន ខាងលើ គឺគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ (ម៉ោងនៅកម្ពុជា)។

សូមរម្លឹកថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា កាលពីម៉ោង៧ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥,១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

រដ្ឋមន្រ្តីនៃក្រសួង៤រូបអមដំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនោះ ក្នុងនោះមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស, ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច, និង លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេច ហ៊ុន សែន តាមរយៈបណ្ដាញសង្គម ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរសម្ដេច និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ សម្ដេចបានកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹង៕

ខាងក្រោមនេះ ជាខ្លឹមសារដើមទាំងស្រុងពីបណ្ដាញសង្គមFacebookរបស់សម្ដេច ហ៊ុន សែន គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ៖

Capture

 

សម្ដេច ហ៊ុន សែន នឹងមកដល់កម្ពុជាវិញនៅរាត្រីថ្ងៃព្រហស្បតិ៍្តនេះ យ៉ាងយូម៉ោង១១យប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់