(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦ នេះ បានថ្លែងស្នើដល់ទូរទស្សន៍ក្នុងស្រុកទាំងអស់ឲ្យចាក់ផ្សាយវិស័យសិល្បៈបុរាណខ្មែរ មានដូចជា របាំបុរាណ ល្ខោនយីកេ ជាដើម ក្នុងម៉ោងមាស ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ ដើម្បីលើកតម្កើងវប្បធម៌ខ្មែរ។

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ។

ក្នុងពិធីនាព្រឹកនេះ ក៏មានពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ផងដែរ ដោយសម្ដេច ហ៊ុន សែន បានអញ្ជើញចែកពានជ័យលាភី និងប្រាក់រង្វាន់មួយចំនួន ដល់ក្រុមសិល្បៈករ សិល្បការនីយុវជនមកពីតាមបណ្តាខេត្តនានា។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ផ្តាំទៅបណ្តាក្រុមហ៊ុនទូរទស្សន៍ទាំងអស់ថា ត្រូវខិតខំផលិតកម្មវិធីសិល្បៈវប្បធម៌អោយបានច្រើនដូចជា របាំ ចម្រៀង រឺ ល្ខោន ជាដើម កុំគិតតែភាពយន្តមួយមុខ។ តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បានកោតសរសើរដល់ក្រសួង និងគ្រប់មន្ទីរវប្បធម៍តាមបណ្តាខេត្តទាំងអស់ដែលបានចូលរួមក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានយុវជន អោយចូលរួមក្នុងការថែរក្សា និងអភិរក្សវិស័យ សិល្បៈ វប្បធម៌ ។

ក្រៅពីការជម្រុញឲ្យទូរទស្សន៍ទាំងអស់ ចាក់ផ្សាយសិល្បៈបុរាណខ្មែរ ក្នុងម៉ោងមាស  ​ថ្លែងក្នុងពិធីអបអរ​សាទរ​ ទិវា​វប្បធម៌​ជាតិ​៣មីនា លើក​ទី​១៨ ក្រោម​ប្រធាន​បទ “យុវ​ជន​ដើម្បី​វប្បធម៌​ជាតិ” នៅសាលមហោស្រពចតុមុខ នាឱកាសព្រឹកនេះ ប្រមុខរាជរដ្ឋាភិបាល បាន​លើក​ឡើង​ពី​សមទ្ធិផល​វិជ្ជមាន​របស់រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌។ សម្តេច ហ៊ុន សែន ​បាន​គូស​បញ្ជាក់ថា វប្បធម៌ ទេសចរណ៍ និង​សេដ្ឋកិច្ច មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង។

ជាមួយ​គ្នានេះ សម្តេចបាន​លើក​ឡើង​ថា កម្ពុជា​ជារាជាណាចក្រនៃ​វប្បធម៌​ និង​ជាទឹក​ដី​ដែល​សម្បូរទៅ​ដោយ​សម្បត្តិបេតិកភណ្ឌ​វប្បធម៌​រូបី និងអរូបី ហើយ​ក៏​ជា​ប្រទេស​ដ៏​លេច​ធ្លោ​រក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ផង​ដែរ ដូច​ជា​វត្តមាន​របស់​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របាំព្រះរាជទ្រព្យ ល្ខោន​ស្បែក រួមទាំងទាញព្រ័ត្រ ក្នុង​បញ្ជី​បេតិកភណ្ឌយូណេស្កូ។

បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ឲ្យដឹងថា រដ្ឋាភិបាល​កំពុង​រៀបចំ​ឯក​សារ​បញ្ចូលសម្បត្តិបេតិកភណ្ឌ​ជាច្រើនក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក​ក្នុងនោះមាន​ដូចជា ប្រាសាទសំបូរព្រៃគុក និង​ចាប៉ី​ដងវែង ​ជាដើម។ ទន្ទឹមនឹងការអំពាវនាវឲ្យជួយគាំទ្រដល់វិស័យកីឡារ ថ្លែងក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា លើកទី១៨ នាព្រឹកនេះ សម្ដេច ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​លុយគួរ​ជួយ​គាំទ្រ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​របស់​កម្ពុជា ​ផងដែរ​៕

សម្ដេច ហ៊ុន សែន ជម្រុញឲ្យទូរទស្សន៍ទាំងអស់ ចាក់ផ្សាយសិល្បៈបុរាណខ្មែរ ក្នុងម៉ោងមាស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់