(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានអញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិលើកទី១៨ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ។ វឌ្ឍនា

សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ។ នៅក្នុង​ឱកាស​ទិវា​វប្បធម៌​ជាតិ​ឆ្នាំ​២០១៦​នេះ សម្តេច ​ហ៊ុន សែន ​បាន​ពន្យល់ថា រៀបចំឡើង​ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ ដ៏​វិសេសវិសាល នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌ ដ៏​សម្បូរបែប ដល់​កូនចៅ​ជំនាន់​ក្រោយ​។ នៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី០២ ខែមីនា សម្តេច ហ៊ុន សែន  ក៏បានក្រើនរម្លឹកឱ្យជនរួមជាតិទាំងអស់មានស្មារតីរួមគ្នាការពារវប្បធម៌ជាតិរបស់ខ្មែរ ទាំងរូបីយ៌ និងអរូបីយ៌។

សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនា ត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលបន្ទុករៀបចំចាត់ចែងពិធីនេះឡើង គោលបំណងជំរុញ ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការដល់ ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការ ថែរក្សាឲ្យបានស្ថិតស្ថេរ គង់វង្ស នូវវប្បធម៌ជាតិ និងវប្បធម៌ ចម្រុះរបស់សហគមន៍ ជនជាតិនៅកម្ពុជា។

ក្នុងឱកាសទិវាវប្បធម៌ជាតិលើកទី១៨ នេះដែរ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០២ ខែមីនា ម្សិលមិញ បានប្រារព្ធពិធីអបអរសាទរទិវាជាតិ នេះ យ៉ាងមហោឡារិក នៅពីមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញរបស់កម្ពុជា ក្នុងបំណងបំផុសស្មារតី ដល់កុលបុត្រ កុលធីតារបស់ខ្មែរឲ្យស្រឡាញ់នូវវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់ខ្មែរ។

នាឱកាសនោះ ក្រុមសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប ក៏បានសម្តែងរបាំ ទេវប្រទានពរ និងរបាំអប្សរា ជូនថ្នាក់ដឹកនាំ និងភ្ញៀវបាន ទស្សនាទៀតផង។ ចំណែកពេលរាត្រី ក្រុមសិល្បៈបន្តសម្តែងភាពល្ខោនស្បែកធំ នៅមុខប្រាសាទអង្គរវត្ត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់បានទស្សនា ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិលើក ទី១៨ ឆ្នាំ២០១៦៕

 

សម្ដេច ហ៊ុន សែន ចូលរួមអបអរទិវាវប្បធម៌ជាតិលើកទី១៨ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់