ប្រមុខរាជរដ្ឋាភិបាលសម្ដេចហ៊ុនសែនបានលើកឡើងថាក្នុងនាម ជានាយករដ្ឋមន្រ្តី សម្ដេចបន្តសហការជាមួយអង្គការជាតិ និងអន្តរជាតិដើម្បីយើងរួមគ្នាការពារ និងលើកស្ទួយសិទ្ឋិកុមារ និងលុបបំបាត់អោយអស់នូវអំពើកេងប្រវ័ញ្ចនិងជួញដូរគ្រប់ប្រភេទមកលើកុមារនៅទូទាំងប្រទេស។នេះបើយោងតាមការលើកឡើងរបស់សម្ដេច នាយករដ្ឋមន្រ្តីនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣១ឧសភា។

បើយោងតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេច នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ឧសភាបានឪ្យដឹងថាសម្ដេចនិងភរិយា សប្បាយរីករាយណាស់ដែលបានមកចូលរួមនៅក្នុងថ្ងៃរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ទិវាពិភពលោកប្រឆាំងនិងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានធ្វើនៅសាលមហោស្រពកោះពេជ្រមុននេះបន្តិច។

ច្បាស់ណាស់កិច្ចការពារកុមារគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះថាកុមារគឺងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ចូលរួមសហការ និងការពារពីយើងទាំងអស់គ្នា។ យើងត្រូវបន្តចូលរួមលើកស្ទួយសិទ្ឋិកុមារ និងលុបបំបាត់អំពើហឹង្សា និងអំពើជួញដូរគ្រប់ប្រភេទ រួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើពលកម្មកុមារគ្រប់រូបភាព។

សម្ដេចហ៊ុនសែនបន្តថាក្នុងនាមសម្ដេចជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចបន្តសហការជាមួយអង្គការជាតិ និងអន្តរជាតិដើម្បីយើងរួមគ្នាការពារ និងលើកស្ទួយសិទ្ឋិកុមារ និងលុបបំបាត់អោយអស់នូវអំពើកេងប្រវ័ញ្ចនិងជួញដូរគ្រប់ប្រភេទមកលើកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានោះសម្ដេចសូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលសូមបញ្ឈប់ការវាយដំ និងធ្វើអំពើហឹង្សាគ្រប់ប្រភេទមកលើកុមារ ហើយសូមចូលរួមទប់ស្កាត់កុំអោយកុមារសេពគ្រឿងញឿន។ ចំពោះមណ្ឌលមួយចំនួនដែលមិនបានបម្រើសេវាកម្មដល់កុមារត្រឹមត្រូវ គឺត្រូវកែលម្អ ឬត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់។

ក្នុងនោះដែរសម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែនបន្តថាលោកនិងភរិយាសូមអរគុណ និងកោតសរសើរដល់ក្រសួងពាក់ព័ន្ឋ អាជ្ញាធរ ចលនាយុវជនកាកបាទក្រហម យុវជនកាយរិទ្ឋ ដៃគូអភិវឌ្ឍន៌ និងអង្គការសប្បុរធម៌ទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដើម្បីការពារ និងលើកស្ទួយសិទ្ឋិកុមារអោយកាន់តែល្អប្រសើរ ដើម្បីធ្វើអោយកុមារមានអនាគតល្អនៅក្នុងសង្គមជាតិ។

 

Samdaj HS 001

Samdaj HS 002

 

សម្ដេច ហ៊ុន សែន៖បន្តសហការជា មួយអង្គការជាតិ និងអន្តរជាតិ រួមគ្នាការពារ និងលើកស្ទួយសិទ្ឋិកុមារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់