កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកម្មវិធីនោះដែរសម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើការចូលរួមថែរក្សាសន្តិភាព និងជំរុញការរអភិវឌ្ឍ ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខស្របតាមយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី ៣ (២០១៦-២០១៧) ដែលផ្តោតសំខាន់លើ:

១-ចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរ
២-ចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យអោយមានប្រសិទ្ឋិភាពខ្ពស់
៣-បង្កើនប្រសិទ្ឋិភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និង សេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័សនិងមានប្រសិទ្ឋភាពបំផុត។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានរំលឹកនិងបញ្ជាក់បន្ថែមចំពោះគ្រប់ក្រសួងមន្ទីរ និងខេត្ត ក្រុងត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ ហើយខិតខំដោះស្រាយបញ្ហាចាំបាច់នានាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

មុននឹងបិទកិច្ចប្រជុំ សម្តេច ហ៊ុន សែន បានសង្កត់បញ្ជាក់ចុងក្រោយថា គ្រប់ក្រសួងមន្ទីរត្រូវតែ យកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចនានាអោយបានលឿន និងមាន ប្រសិទ្ឋភាព ហើយភារកិច្ចនិងការទទួលខុសត្រូវលើសេវាសាធារណៈនេះត្រូវតែអនុវត្តអោយបាន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៦ កន្លងទៅនេះ សម្តេច នាយករដ្ឋមន្រ្តី បានចេញសេចក្តីណែនាំដល់គ្រប់ក្រសួងមន្ទីរ ខេត្ត ក្រុងទូទាំងប្រទេសត្រូវរៀបចំចាត់តាំងក្រុមការងារតាមដានស្រង់ព័ត៌មាន របាយការណ៍ និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងទំព័រ Facebook សម្តេច ហើយត្រូវឆ្លើយតបនិងដោះស្រាយជូនពលរដ្ឋអោយ បានទាន់ពេលវេលា។

Samdaj 06-05

Samdaj 06-05 002

សម្ដេច ហ៊ុន សែន៖គ្រប់ក្រសួងមន្ទីរត្រូវតែ យកចិត្តទុកដាក់ផ្តល់នូវសេវា កាតព្វកិច្ច អោយបានលឿន និងមាន ប្រសិទ្ឋភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់