សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុនសែន បានលើកឡើងថា ជាកំហុសអ្នកណាដែលធ្វើឱ្យកម្ពុជាមានសង្គ្រាម និងបន្ទាប់មកមានរបប ប៉ុល ពត ជាមួយគ្នានោះសម្ដេចបន្តទៀតថាកំហុសរបស់អ្នកនយោបាយមួយនាក់ឬមួយក្រុមនាពេលនោះបានធ្វើឱ្យកម្ពុជាចាកចេញពីសន្តិភាពមកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកកើតមានរបបប្រល័យពូជសាសន៍ប៉ុលពត។សម្ដេចលើកឡើងដូចច្នេះតាមរយះហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាថ្ងៃទី០៤មេសា២០១៦។

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន​បានលើកឡើង តាមរយះហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាថ្ងៃទី០៤មេសា២០១៦ថាថ្ងៃទី០៤ខែមេសា ជាថ្ងៃខួបកំណើតមិនពិត តែជាថ្ងៃខួបកំណើតផ្លូវការរបស់សម្ដេច។ ហើយអ្វីដែលសំខាន់សំរាប់សម្ដេចនាថ្ងៃ ៤មេសា គឺជាថ្ងៃដែលសម្ដេច បានសំរេចចិត្តដើរតាមការអំពាវនាវរបស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

ក្នុងនោះសម្ដេចបានឪ្យដឹងទៀតថា​ ៥ ឆ្នាំមុនសម្ដេចបែកពីឪពុក ម្តាយ បងប្អូនដោយដៃកាន់សៀវភៅ ប៊ិច ដើម្បីការរៀនសូត្រ តែលើកនេះគឺចាកចេញទៅជាមួយការតាំងចិត្តកាន់អាវុធដើម្បីធ្វើការប្រយុទ្ធ។ ដោយនេះ គឺជាខួបលើកទី៤៦ឆ្នាំនៃការផ្ទេរជីវភាពពីយុវសិស្សម្នាក់មកជាយុទ្ធជនម្នាក់ (៤ មេសា១៩៧០-៤ មេសា ២០១៦)។

សម្ដេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ពេលនោះសម្ដេចទើបមានអាយុ១៨ឆ្នាំ គួរតែមានឱកាសបន្តការសិក្សា ឬរស់នៅជាមួយក្រុមគ្រួសារ តែរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេសបានដាក់ប្រជាជនកម្ពុជា ទៅជាចំណាប់ខ្មាំងនៃសង្គ្រាម ដែលគ្មានផ្លូវទី៣សំរាប់ការជ្រើសរើសនោះឡើយ។

តាមរយះហ្វេសប៊ុកផ្លូវការនោះសម្ដេចក៏បានដាក់ជាសំនួរថាតើជាកំហុសអ្នកណាដែលធ្វើឱ្យកម្ពុជាមានសង្គ្រាម និងបន្ទាប់មកមានរបប ប៉ុល ពត? កំហុសរបស់អ្នកនយោបាយមួយនាក់ឬមួយក្រុមនាពេលនោះបានធ្វើឱ្យកម្ពុជាចាកចេញពីសន្តិភាពមកកាន់សង្គ្រាមវិនាសកម្ម និងបន្ទាប់មកកើតមានរបបប្រល័យពូជសាសន៍ប៉ុលពត។

ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវដែរថាយើងត្រូវរួមគ្នារក្សាសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យបានគង់វង្សតរៀងទៅ៕

 

 

សម្ដេច ហ៊ុនសែន ៖ របបប្រល័យពូជសាសន៍ប៉ុលពត ជាកំហុសរបស់អ្នកនយោបាយ មួយនាក់ ឬ មួយក្រុមនា​​ សម័យនោះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់