នាយករដ្ឋមន្ត្រី កម្ពុជាសម្ដេចហ៊ុនសែនបានលើកឡើងថាហ្វេសប៊ុក របស់សម្ដេចបង្កើតឡើងគឺមិនមែនដើម្បីប្រកួតប្រជែងយកប្រជាប្រីយភាពជាមួយអ្នកណាឡើយ ហើយសម្ដេចក៏គ្មានឥទ្ឋិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Likes ពីឥណ្ឌាបានដែរ។នេះបើយោងតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីតាមរយះសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរសៀលថ្ងែទី១៨ខែមិនាឆ្នាំ២០១៦។

បើយោងតាម សំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី កម្ពុជាសម្ដេចហ៊ុនសែន នៅរសៀលថ្ងែទី១៨ខែមិនាឆ្នាំ២០១៦បានឪ្យដឹងថាពីចាប់តាំង សម្ដេចបានប្រើប្រាស់ហ្វេសប៊ុក គឺ តែងតែទទួលបាននូវព័ត៌មាន ក៏ដូចជាសំណូមពរផ្សេងៗពីបងប្អូនជនរួមជាតិមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស។

សម្ដេចហ៊ុនសែនឪ្យដឹងទៀតថាទោះបីរវល់ក្នុងកិច្ចការរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏ ឆ្លៀតពេលអានសារ សំណូមពរ និងដោះស្រាយបញ្ហាជូនបងប្អូនជនរួមជាតិដែលបានទំនាក់ទំនងតាមរយៈហ្វេសប៊ុកដែរ។ សម្ដេចបញ្ជាក់ថាច្បាស់ណាស់គឺហ្វេសប៊ុកកំពុងក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃរដ្ឋាភិបាលអេឡិកត្រូនិក (E-Government) ដែលធ្វើអោយសម្ដេចកាន់តែនៅជិតបងប្អូន និងមានឱកាសកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានានាជូនបងប្អូនបានឆាប់រហ័សទៀតផង។

ក្នុងនោះដែរសម្ដេចនាយរដ្ឋមន្ត្រីលើកឡើងថាទន្ទឹមនឹងនេះ សូមរៀមច្បងអធិរាជហ្វេសប៊ុក មេត្តាយោគយល់ផង ព្រោះថាហ្វេសប៊ុក របស់សម្ដេចគឺមិនមែនដើម្បីប្រកួតប្រជែងយកប្រជាប្រីយភាពជាមួយអ្នកណាឡើយ ហើយសម្ដេចក៏គ្មានឥទ្ឋិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Likes ពីឥណ្ឌាបានដែរ។ដោយ ក្រុមហ៊ុនហ្វេសប៊ុគគឺគេមានក្រិតក្រម (Policy) ច្បាស់ លាស់ណាស់ ហើយវារិតតែខុសទៅទៀតនៅពេលដែលចោទ ថាបានបញ្ជាអោយបង្កើត Account មិនពិត (Fake Accounts) មក Likes ទំព័រហ្វេសប៊ុក សម្ដេច នេះគឺគួរអោយអស់សំណើច។

សម្ដេចហ៊ុសែនបន្ថែមទៀតថា បើល្ងង់មិនចេះលេង ហ្វេសប៊ុក មកសួរសម្ដេចក៏បាន។ បើអ្នកចេះប្រើគឺគេដឹងច្បាស់ណាស់ថាហ្វេសប៊ុក របស់លោកគឺកំពុងពេញនិយមបំផុត សូមបីតែ Post Likes ម្តងៗគឺបានរាប់ម៉ឺន។ សម្ដេចហ៊ុនសែនឪ្យដឹងតាមរយះសំណេរនៅលើ ហ្វេសប៊ុក របស់សម្ដេចទៀតថាថ្មីៗនេះ សូម្បីតែសម្ដេចបង្ហោះរូបភរិយាលោករែកទឹកត្នោតក៏ទទួលបានការគាំទ្រជាង ១០ម៉ឺន Likes ដែរ។ តែបើមិនសុខចិត្តទេ ទៅតវ៉ាជាមួយក្រុមហ៊ុនហ្វេសប៊ុ ទៅ។ តែចំពោះសម្ដេចគឺសប្បាយចិត្ត និងមានមោទនៈភាពដែលមានទាំងពលរដ្ឋខ្មែរក្នុងប្រទេស និងបរទេសស្រឡាញ់ចូលចិត្តគាំទ្រ (Likes) ទំព័រ Facebook សម្ដេច។

ជាមួយគ្នានោះសម្ដេចបន្តថាល្មមហើយ បើចាញ់ហើយ គឺត្រូវទទួលស្គាល់ថាចាញ់ទៅគឺវាគ្មានអ្វីអន់ទេ!

សម្ដេចហ៊ុនសែនក៏បាន ជូនពរជនដល់រួមជាតិទូទាំងប្រទេសជួបតែសំណាងល្អគ្រប់គ្នា ដែលសូមអរគុណដែលបាន Likes ទំព័រ Facebook របស់សម្ដេច ៕

 

សម្ដេច ហ៊ុនសែន៖ សម្ដេច គ្មានឥទ្ឋិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Likes ពីឥណ្ឌានោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់