សម្ដេ​ច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាម រយះបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផេក របស់សម្ដេចថា ដោយបានឪ្យបានដឹង  ថាកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

សម្ដេចបន្តថា នៅក្នុងកិច្ចប្រជុំកំពូលនេះសម្ដេចក៏បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយតំណាងធុរកិច្ចជា ច្រើនរូប និងបានពិសារអាហារថ្ងៃត្រង់ការងារជាមួយប្រមុខដឹកនាំអាស៊ាន និងរុស្ស៊ី នៅ Radisson Blu Resort and Congress Center។

ប្រទេសទាំងអស់បានប្តេជ្ញាពង្រឹងមិត្តភាព និងសហប្រតិបត្តិការជាមួយសហព័ន្ឋរុស្ស៊ី ដើម្បីសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក រួមទាំងការពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគអោយបានទូលំទូលាយដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។

សម្ដេចបញ្ជាក់ថា នេះជាមោទនៈភាពរបស់កម្ពុជាដែលមានមិត្តមហាអំណាចដ៏ល្អប្រកបដោយភាពស្មោះត្រង់ដូច ជារុស្ស៊ី ដែលបានជួយកម្ពុជាតាំងពេលមុនរហូតមកដល់ពេលនេះ ជាពិសេសជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។

 

 

សម្ដេច ហ៊ុនសែន៖កិច្ច ប្រជុំ កំពូល អាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi បញ្ចប់ប្រកបដោយជោគជ័យ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់