(កំពត)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងចូល កាន់មុខតំណែងជាអភិបាលខេត្តកំពត ដោយលោក ចាន់ ចេស្តា ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហ៊ួរ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីប្រកាសចូលកាន់តំណែងនេះ ប្រារព្ធធ្វើឡើងនៅឯសាលាខេត្តកំពតចាស់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ជាច្រើនាក់ផងដែរ។

សូមជ​ម្រាបថា លោក ចាន់ ចេស្តា ជាឪពុកបង្កើត របស់កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាការ ហើយលោកក៏ទើបនឹងឡើងកាន់តំណែង ជាអភិបាលរងខេត្តកំពត កាលពីពេលថ្មីៗនេះផងដែរ។

នៅពេលនេះ លោក ចាន់ ចេស្តា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់សេចក្តីទុកចិត្ត ឲ្យឡើងកាន់តំណែងជាអភិបាលខេត្តកំពត ជំនួស លោក ខូយ ឃុនហ៊ួរ ដែលត្រូវឡើងមកកាន់តំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី៕

សម្ដេច ស ខេង អញ្ជើញប្រកាសផ្ទេរតំណែង លោក ចាន់ ចេស្តា ពីអភិបាលរង ទៅអភិបាលខេត្តកំពត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់