(ភ្នំពេញ)៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ បានរម្លឹកដល់មន្រ្តីពាក់ព័ន្ធ ឲ្យបែងចែកថវិកាទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដែលត្រូវបែងចែកទៅកាន់មន្រ្តីថ្នាក់ក្រោមឲ្យបានត្រឹមត្រូវ ហើយកំណត់ឲ្យមន្រ្តីនគរបាលទាំងអស់ត្រូវបើកគណនីនៅធនាគារ ដើម្បីបើកប្រាក់ទាំងអស់នេះ។ 

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំប្រចាំសប្តាហ៍ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានដកស្រង់សម្ដីរបស់សម្តេច ស ខេង ថា ក្នុងកិច្ចប្រជុំនោះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកំណត់ឲ្យមន្រ្តីនគរបាលទាំងអស់ត្រូវបើកគណនីនៅធនាគារ ដើម្បីបើកប្រាក់លើកទឹកចិត្ត ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។

បន្ថែមលើនេះ សម្តេច ខេង បានបញ្ជាក់ថា ការបើកប្រាក់នេះ ទៅមន្រ្តីថ្នាក់ក្រោមត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មានការដាក់បញ្ចូលក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។

យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ បានកំណត់ថា ប្រាក់ផាកពិន័យពីបទល្មើសច្បាប់ចរាចរណ៍ ៥ភាគរយ ដាក់ចូលទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ហើយនៅសល់ ៩៥ភាគរយ ត្រូវបែងចែកជូនដល់កងកម្លាំងនគរបាល។ ក្នុងនោះនគរបាលចរាចរណ៍ចុះប្រចាំការតាមដងផ្លូវទទួលបាន៧០ភាគរយ ជូនអង្គភាពប្រតិបត្តិការរបស់កងកម្លាំង ២៥ភាគរយ។

សូមបញ្ជាក់ថា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេលជិត ២ខែ នៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ថវិកាជិត៤ពាន់លានរៀល ត្រូវបានផាកពិន័យពីអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ បច្ចុប្បន្ន មន្រ្តីនគរបាល ដែលចុះអនុវត្តច្បាប់លើដងវិថីជារៀងរាល់ថ្ងៃ ក៏ត្រូវបាន សម្តេច ស ខេង ឧបត្ថម្ភម្នាក់ ៤,០០០រៀល ជារៀងរាល់ថ្ងៃ ផងដែរ៕

 

 

 

សម្ដេច ស ខេង រម្លឹកដល់មន្រ្តីពាក់ព័ន្ធត្រូវបែងចែកប្រាក់ដែលទទួលបានពីការផាកពិន័យបទល្មើសចរាចរណ៍ ឲ្យបានត្រឹមត្រូវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់