ក្នុងឱកាសខួបលើកទី ៦៦ទិវាកុមារអន្តរជាតិ ១ មិថុនា ​សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រី និងជា​ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកជាអនុសាសន៍ មួយចំនួនពាក់ព័ន្ធ​និងការលើកកម្ពស់អាហារូបត្ថម្ភ ការ​អប់​រំ ប្រកបដោយគុណភាព សម្រាប់កុមារ និងការលុបបំ​បាត់ ព​លកម្មកុមារ ។នេះបើយោងតាមសារ​លិខិត ដែ​លបានចេញផ្សាយកាលពីពេល​ កន្ល​ង​ទៅ។

អនុសាសន៍ទាំង៦ចំណុច របស់ សម្ដេចនាយករដ្ឋមន្ត្រី រួមមាន ទី ១-ជំរុញឱ្យ​មា​តា​​​​ទៅពិ​និត្យ​ផ្ទៃ​ពោះ មុនពេលសម្រាល និងសម្រាលនៅមជ្ឈមណ្ឌលសុខភាព ត្រូវផ្ដល់​សេ​វា​សុខភាព និងយ​កចិត្តទុកដាក់ ថែទាំមាតា ទារក និងកុមារ ដោយផ្ដល់ថ្នាំ​បង្ការ​ជំងឺ៨មុ​ខ​កុមារ។ ផ្ដល់​អា​ហា​រូបត្ថម្ភ និងមីក្រូ សារជាតិដល់កុមារតូច ស្ត្រី​​មានគភ៌ និង ស្ត្រី​ក្រោយស​ម្រា​ល​នូ​វគ្រា​ប់​ថ្នាំជីវជាតិអា ជាតិដែក និង អាស៊ីដ​ហ្វូលីក​ជាដើម ដែលមានសារៈសំ​ខាន់ស​ម្រាប់​មាតា និងការរីកលូតលាស់ធំធាត់របស់កុមារ​ទាំងរាងកាយ ​ប្រាជ្ញា និង ស្មារតី ។

ទី២-​ធានាឱ្យ​កុមារគ្រប់រូបទទួលបានការអប់រំគ្រប់គ្នា​ ជាមួយនឹងការលើក កម្ពស់គុណ​ភាពអ​ប់រំ​ជាមូលដ្ឋាន ពង្រឹកឱកាសរៀនសូត្រសម្រាប់កុមារទាំងអស់ ព្រមទាំងបង្កើនកា​រយ​ល់​ដឹង​ដល់​​សហគមន៍​អំ​ពី​​គុណតម្លៃ នៃការអប់រំ។នឹងមិនត្រូវឱ្យកុមារចេញពីគ្រួសារ ដើម្បីស្វែងរក​ការ​ងារ​​​​ធ្វើ នៅទីឆ្ងាយ ​ដែល អាចប្រឈមនឹងគ្រោះថ្នាក់ដូចជាការជួញដូរ និងការកេងប្រវ័ញ្ច លើ​កម្លាំងពលកម្ម ។ ​

ទី៣-​បន្តអនុវត្តន៍គោលនយោបាយស្ដីពីការថែទាំជំនួសចំពោះ​កុ​​មារ​បទដ្ឋានអប្បប​រមាសម្រា​ប់​កា​រ​ថែទាំកុមារ ក្នុងមណ្ឌល ការថែទាំជំនួសចំពោះកុមារ​នៅ​តាម​សហគមន៍ ជាពិសេស​ការលើ​ក​កម្ពស់សេវា ថែទាំ ជំនួស នៅតាមសហគមន៍ ឬនៅតាម​គ្រួសារ​​ ។ ​យកចិត្តទុ​កដាក់​ខ្ពស់​ក្នុង​ការគាំទ្រ ដល់កុមារ​ដែល​​ងាយរងគ្រោះ និងត្រូវរិះរកវិធាន ការគន្លឹះនានា ​ដើម្បីជួ​យស្រោ​ច​ស្រង់​កុមារអនាថា ​រួម​ទាំង​​កុមារ គ ថ្លង់ ខ្សោយសតិបញ្ញា ។

ទី៤-​ជំរុញការបង្កើតកម្មវិធីកិច្ចគាំពារសង្គម និងផ្ដល់សេវានានាដល់កុមារ​ ជាពិសេសកុមារ​ ដែល​កំពុង ធ្វើការប្រកបដោយគ្រោះថ្នាក់ និងកុមារស្ថិតក្នុង ទម្រង់ធ្ងន់ធ្ងរបំផុត នៃពល​កម្ម​កុ​មារ ដោយធានាថាប្រព័ន្ធ សន្តិសុខសង្គមបាន ទៅដល់ក្រុមកុមារដែលរងគ្រោះ​ និងងា​យរងគ្រោះ រួម​​​​​​មាន​កំព្រា​ កុមារដែលរង គ្រោះ ដោយសារជំងឺអេដស៍​ កុមារចំណាកស្រុក និង​កុមា​រ​ស្ថិត​ក្នុង​​ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារជាដើម។

ទី៥-​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវចូល​រួម​ផ្សព្វ​​ផ្សាយ និងបង្កើតកម្ម វិធីផ្សេ​ងៗ​ពាក់​ព័ន្ធនឹងកុមារ ប្រកប ដោយអត្ថន័យ និងខ្លឹមសារអប់រំ ដើម្បីចូលរួម ចំណែក​ក្នុងកា​រអ​ភិ​វឌ្ឍកុ​មា​រ ទាំងរាងកាយ ប្រាជ្ញា​ និងស្មារតី ។

និងទី៦-បង្កើន​កិច្ច​សហ​ប្រតិបត្តិការរវាងក្រសួង​ ស្ថាប័នពាកព័ន្ធ អាជ្ញាធរដែនដី​គ្រប់លំ​ដាប់​ថ្នាក់​ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដើម្បីបង្កើនការវិនិយោគ លើកុមារ ដែ​លជាធនធាន​ដ៏សំខាន់ ក្នុង ការអភិវឌ្ឍប្រទេស។

គួរបញ្ជក់ថា ទិវា​កុមារកម្ពុជា​និងទិវាកុមារអន្តរជាតិ១មិថុនា​ ខួបលើកទី ៦៦ ប្រារព្ធឡើង ក្រោ​មប្រ​ធា​នបទ «លើកកម្ពស់​អា​ហារូបត្ថម្ភ ប្រកបដោយគុណភាពដើម្បីកុមារ» និងទិវាពិភ​ពលោ​ក​ ប្រឆាំង ពលកម្មកុមារ ១២​មិថុនា ខួបលើកទី១៤ ក្រោមប្រធានបទ «គ្មានពលកម្មកុ​មារផ្ដល់​កា​រអ​ប់រំដែលមានគុណ ភាព» ។ការប្រារព្ធពិធីនេះ ដើម្បី រំឭក​ដល់​​សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ​ក្នុងការ​ដោះ​ស្រាយ បញ្ហា​ប្រឈ​មទាំង​ឡាយរបស់កុមារ ជាពិសេសការលើកកម្ពស់អាហារូបត្ថម្ភ ការ​អប់​រំប្រកបដោយគុណភាព សម្រាប់ កុមារ និងការលុបបំបាត់ពលកម្មកុមារ ៕

 

សម្ដេចហ៊ុន សែន ផ្ដល់អនុសាសន៍ ៦ ចំណុចក្នុងឱកាសខួបលើកទី ៦៦ទិវាកុមារអន្តរជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់