បើយោងតាមសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅថ្ងៃទី០៦ខែមិថុនាបានលើកឡើងថាបន្ទាប់ពីសម្ដេចបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំ ជាងទង ស្រុកត្រាំកក់ ខេត្តតាកែវរួចហើយ សម្ដេចបានបន្តដំណើរតាមផ្លូវជាតិលេខ៣ ដែលមានចំងាយ ១៨០គម ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានរយៈពេល៣ម៉ោង។

ក្នុងនោះសម្ដេចនាយករដ្ឋនាយកមន្រ្តីបានបន្តថាលោកសប្បាយរីករាយដែលបានឃើញសមិទ្ឋផលផ្លូវថ្នល់ និងស្ពានតូចធំតាមផ្លូវជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ ដើម្បីប្រកបការងារទទួលទានដែលបានកែប្រែជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ សមិទ្ឋផលទាំងអស់នេះកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងដោយសារយើងបានខិតខំទាំងអស់គ្នាតាំងពីបាតដៃទទេរ ដែលពេលនោះគ្មាននរណានៅជាមួយយើងទេ។

សម្ដេចក៏បានចុះសួរសុខទុក្ខ និង Selfie នៅតាមផ្លូវ ជាបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងអាជីវករនៅផ្សារសាមគ្គីទីរួមខេត្តកំពតប្រកបដោយភាពសប្បាយរីករាយបំផុត។

សម្ដេចហ៊ុនសែនបន្តថាសម្ដេចសូមអរគុណបងប្អូនដែលបានទទួលស្វាគមន៌ យ៉ាងរាក់ទាក់កក់ក្តៅ ជាពិសេសសលោកមានករសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូនមានមុខរបរលក់ដូរ និងជីវភាពរស់នៅធូរធារជាមួយទឹកមុខញញឹមរីករាយដែលបង្ហាញនូវការពេញចិត្ត និងក្តីសង្ឃឹម។

សម្ដេចហ៊ុនសែនក៏បានលើកឡើងដែរថានេះហើយដែលជាបំណងប្រាថ្នារបស់លោក គឺចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត មានការងារធ្វើ និងមានមុខរបរចិញ្ចឹមជីវិតកាន់តែល្អប្រសើរឡើង។ នៅក្នុងការចុះសួរសុខទុក្ខនេះ សម្ដេចក៏ បានស្តាប់ និងទទួលនូវសំណូមពរបងប្អូនអាជីវករយើងមួយចំនួនយកទៅពិចារណាដោះស្រាយផង ដែរ។

SAM daj 06-06 001

SAM daj 06-06 002

SAM daj 06-06 003

SAM daj 06-06 005

សម្ដេចហ៊ុន សែន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ ឆ្ពោះទៅ ខេត្តព្រះសីហនុ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់