វិស័យអប់រំកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អោយឆ្លើយតបទៅនឹងតំរូវការជាក់ស្តែងរបស់សង្គម ទីផ្សារការងារ និងដើម្បីធានាអោយមានតុល្យភាព និងរវាងបរិមាណ និងគុណភាព ជាពិសេសស្របពេលដែលវិស័យអប់រំនេះកំពុងត្រូវបានកែទម្រង់។រាជរដ្ឋាភិបាលតែងតែបានផ្តល់ឱកាសគ្រប់គ្រាន់ដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនក្នុងការពង្រឹងវិស័យអប់រំនេះដើម្បីធានានូវនិរន្តរភាពផ្នែកគុណភាពអប់រំក្នុងន័យលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយកហ៊ុន សែនបានឪ្យដឹងថាកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ នាយករដ្ឋមន្រ្តី កម្ពុជាសម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យន័រតុន (Norton University) ចំនួន ៤០៧៣នាក់ ក្នុងនោះក៏មាន និស្សិតដែលទទួលបានអាហារូបករណ៍ របស់ សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន ៨៩ នាក់ផងដែរ។

ប្រភពដដែលបន្តថាវិស័យអប់រំកំពុងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អោយឆ្លើយតបទៅនឹងតំរូវការជាក់ស្តែងរបស់សង្គម ទីផ្សារការងារ និងដើម្បីធានាអោយមានតុល្យភាព និងរវាងបរិមាណ និងគុណភាព ជាពិសេសស្របពេលដែលវិស័យអប់រំនេះកំពុងត្រូវបានកែទម្រង់។ រាជរដ្ឋាភិបាលតែងតែបានផ្តល់ឱកាសគ្រប់គ្រាន់ដល់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនក្នុងការពង្រឹងវិស័យអប់រំនេះដើម្បីធានានូវនិរន្តរភាពផ្នែកគុណភាពអប់រំក្នុងន័យលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ជាមួយគ្នានេះប្រភពហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តីឪ្យដឹងទៀតថានៅថ្ងៃទី០៤ មេសា ឆ្នាំ ២០១៦ ខាងមុខនេះ កម្ពុជានឹងបោះឆ្នោតផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ដើម្បីអោយការងារកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរ។ ក្នុងនោះក្រសួងចំនួន០៨ នឹងត្រូវមានការផ្លាស់ប្តូរមន្រ្តីមួយចំនួន ហើយក៏មានអភិបាលខេត្តចំនួន០៤ ក៏ត្រូវផ្លាស់ប្តូមុនកាលកំណត់ផងដែរ រួមមានខេត្ត កំពង់ស្ពឺ កំពត ស្វាយរៀង និងបន្ទាយមានជ័យ។ ការផ្លាស់ប្តូនេះមិនមែនមានន័យថា មន្ត្រីទាំងអស់នោះអាក្រក់នោះទេ គឺគ្រាន់តែស្ទក់ស្ពឹកនិងការងារ។

ក្នុងដែរក៏បានលើកឡើងដែរថារាល់ថ្ងៃនេះ សម្តេច ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុកដើម្បីទទួលរបាយការណ៌ព័ត៌មាន ពីហ្វេសប៊ុកនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ សម្តេច មិនបានយកហ្វេសប៊ុគទៅប្រកួតប្រជែង ជាមួយ ស្តេច ណាឡើយ។ ហើយចំនួន Like​ ហ្វេសប៊ុក សម្តេច ពីបរទេសគឺបញ្ជាក់កាន់តែច្បាស់អំពីការគាំទ្រពីបរទេសចំពោះប្រមុខដឹកនាំកម្ពុជាដែលមាននយោបាយការបរទេសល្អ។

ហ្វេសប៊ុកសម្ដេចបញ្ជាក់ថានេះគឺជាមោទនៈភាព ដែលអន្តរជាតិគោរពស្រឡាញ់គាំទ្រ សម្តេចតេជោ។ សម្តេច គ្មានលទ្ឋភាពនិងឥទ្ឋិពលឯណាទៅទិញ Likes ពីបរទេសដូចការលើកឡើងដោយភាពល្ងង់ខ្លៅពីមេដឹកនាំបក្សប្រឆាំង និងកាសែតបរទេសកាលពីពេលថ្មីៗនេះឡើយ។ កាលពីមុនគេជេរគជប តែពេលនេះបើមិនព្រមទេ សូមទៅជេរហ្វេសប៊ុគទៅ។ បើបានជាចាញ់ហើយ គឺទទួលយល់ព្រមចុះចាញ់ទៅ ព្រោះសម័យបច្ចេកវិទ្យាទៅហើយ។

ក្នុងឪកាស អញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន កាលពីព្រឹកថ្ងៃទី១៧ ខែមីនា    សម្តេច ហ៊ុន សែន ចូលរួមអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល ដែលមានកូន ចៅបាន បញ្ចប់ការសិក្សានិងទទួលសញ្ញាបត្រថ្ងៃនេះ។ នេះគឺដោយសារការខិតខំប្រឹង ប្រែងរបស់យុវនិស្សិត ម្នាក់ៗ ដែលត្រូវចងចាំថា សញ្ញាបត្រក្នុងប្រទេសគឺមានតម្លៃជានិច្ច មិនដូចគណបក្សប្រឆាំងដែលគ្មានអោយតម្លៃដល់ការសិក្សារបស់និស្សិតយើងឡើយ។

 

សម្ដេចហ៊ុន សែន៖ វិស័យអប់រំកំពុងដើរតួនាទី សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស  ឆ្លើយតប នឹងតំរូវការជាក់ស្តែងរបស់ទីផ្សារការងារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់