សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានរម្លឹកពីព្រឹត្តិការណ៍ចរចាស្វែងរកសន្តិភាព ជាមួយអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ កាលពី២៨ឆ្នាំមុន ដោយលើកឡើងថា កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ​ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងមានវត្តមានពិនិត្យសុខភាព នៅប្រទេសសឹង្ហបូរី នៅព្រឹកថ្ងៃទី២០ ខែមករានេះ បានលើកឡើងថា បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និងកម្ពុជា គ្រូពេទ្យបានកំណត់ច្បាស់ថា សុខភាពសម្ដេចល្អណាស់ ទោះអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណាមួយដែលត្រូវបារម្ភនោះទេ។ ក្រៅពីការលើកឡើងពីស្ថានភាពសុខភាព សម្ដេច ហ៊ុន សែន ក៏បានរម្លឹកពីព្រឹត្តិការណ៍ចរចាស្វែងរកសន្តិភាព ជាមួយអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី២០ មករា ១៩៨៨ (២៨ឆ្នាំមុន) ថាជាកិច្ចចរចារពេញមួយថ្ងៃ នៅដើម្បីពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់​សម្ដេចនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរយ៉ាងដូច្នេះថា៖  ថ្ងៃទី ២០ មករា ១៩៨៨- ២០ មករា ២០១៦ គឺជាខួប ២៨ ឆ្នាំនៃការចរចារសន្តិភាពរដំណាក់កាលទី២ រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ និង សម្ដេច ហ៊ុន សែន នៅ Saint -Germainen-Laye។ ការចរចារលើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois, ប្រទេសបារាំង ដែលបានចេញជាសេចក្តីប្រកាសរួមក្នុងការស្វែងរកសន្តិភាពពិប្រាកដសម្រាប់កម្ពុជា។ សម្ដេចហ៊ុន សែន ថា កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ដែលមានសម្ដេច ហ៊ុន សែន និងអតីត សម្តេចព្រះនរោត្តម សីហនុ។

ហ្វេសប៊ុកដដែលបន្តថា បើទោះបីពេលនោះ (ឆ្នាំ១៩៨៨) ប្រទេសកម្ពុជាគ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង៩០%ក៏ដោយ ក៏សម្តេចបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពឲ្យបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបងប្អូនជនភៀសខ្លួន នៅតាមជំរំនានាពីព្រំដែនកម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ។ ត្រូវតែបញ្ចប់សង្រ្គាម បង្ហូរឈាមខ្មែរ ទោះបីការចរចារពេលនោះជួប និងការលំបាក និងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារ ព្រោះវាល្អប្រសើរ ជាងការប្រយុទ្ឋគ្នាលើសមរភូមិយោធា ដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់។

សូមរម្លឹកថា គិតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សម្ដេច ហ៊ុន សែន ដែលត្រូវគេហៅថាបុរសខ្លាំង បានកាន់អំណាចជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបាន៣១ឆ្នាំមកហើយ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែមករា ថា៖ “៣១ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសសម្ដេច ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយះពេល៦ឆ្នាំហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជំងឺនិងទទួលមរណភាពនៅទីក្រុងមូស្គូ”៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេច ហ៊ុន សែន នៅលើ Facebook នាព្រឹកថ្ងៃនេះ៖

1

សម្ដេចហ៊ុន សែន៖ កិច្ចចរចារជាមួយសម្តេច សីហនុ កាលពី២៨ឆ្នាំមុន ជាការរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់