សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាខេត្តព្រះសីហនុ គឺជាខេត្ត ” តំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍន៌ឧស្សាហកម្មបៃតង” ដែលជាខេត្តយុទ្ឋសាស្រ្តដ៏សំខាន់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ។ដែលការលើកឡើងរបស់សម្ដេចហ៊ុនសែនបែបនេះតាមរយះការខុមមិនរបស់សម្ដេចនៅលើហ្វេសប៊ុករបស់សម្ដេចនាថ្ងៃទី០៧មិនាឆ្នាំ២០១៦។

បើយោងតាមការខុមមិនរបស់សម្ដេចហ៊ុនសែននៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាថ្ងៃទី០៧មិនាឆ្នាំ២០១៦បានឪ្យដឹងថាខេត្តព្រះសីហនុ គឺជាខេត្ត ” តំបន់សេដ្ឋកិច្ចពិសេស និងអភិវឌ្ឍន៌ឧស្សាហកម្មបៃតង” ដែលជាខេត្តយុទ្ឋសាស្រ្តដ៏សំខាន់ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ។

ប្រភពដដែលឪ្យដឹងទៀតថារាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិ និងអន្តរជាតិ និងផ្លូវទឹក ព្រមទាំងផ្លូវតភ្ជាប់ទៅតំបន់ជនបទដើម្បីសម្រួលដល់ ការដឹកជញ្ជូន (Logistic) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម។

ជាមួយគ្នានេះសម្ដេចហ៊ុនសែនក៏បានលើកឡើងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ភាពជាដៃគូរវាងវិទ្យាស្ថានបណុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាកាលពី ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ថាផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បានកើនឡើងចំនួន៧ដង ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៥។

ដោយសម្តេច ហ៊ុន សែន បានថ្លែងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាព យ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយសម្រេចបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាប្រចាំ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលវែង។ ក្នុងនោះផលទុនជាតិ ឬទំហំសេដ្ឋកិច្ច ដែលវាស់ដោយផលិតផលក្នុងស្រុកសរុប (ផសស) បានកើនឡើងពីប្រមាណ ២.៥០០លានដុល្លារ នៅឆ្នាំ១៩៩៣ ដល់ ប្រមាណ ១៨.៤០០លានដុល្លារ នៅឆ្នាំ២០១៥ ឬ បានកើនឡើងប្រមាណជាង៧ដង។

សម្តេច ហ៊ុន សែនបន្ថែមទៀតថា ប្រការនេះ គូសបញ្ជាក់យ៉ាង ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ, ប្រកបដោយបុរេសកម្ម និង កិច្ចខិតខំធ្វើការកែទម្រង់អភិបាលកិច្ច ក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្អែកលើទិសដៅច្បាស់លាស់ និងអភិក្រមគ្រឹះជាមូលដ្ឋានដ៏ត្រឹមត្រូវ។

ទាក់ទិននិងការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីនេះដែរបើយោងតាមសំណេរនៅ លើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅថ្ងៃទី០៧មិនាបានឪ្យដឹងទៀតថាកិច្ចពិភាក្សាក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦នៅព្រឹកថ្ងៃទី០៧ ខែមីនា គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក និងភ្លើងដែលក្នុងនោះ គឺរួមបញ្ចូលនូវដំណោះស្រាយល្អលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១ – ការពង្រឹងនិងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង
២- ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក
៣- ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត
៤ – ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ និងកំពង់ផែទន្លេ
៥- ការបញ្ចុះតំលៃអគ្គីសនី និង
៦ – ការកាត់បន្ថយការចំណាយ ឡូជីស្ទីក (Logistic)

តាមរយៈសន្និសីទនេះ គឺពិតជាបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដើម្បីធ្វើអោយកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័នដឹកជញ្ជូន (Logistic) សំរាប់ការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងទាំងក្នុងកម្រិតតំបន់ និងពិភពលោក៕

 

 

សម្ដេចហ៊ុនសែន៖ ខេត្តព្រះសីហនុជាខេត្តយុទ្ឋសាស្រ្តដ៏សំខាន់ ក្នុងការជួយពង្រឹងសេដ្ឋកិច្ចជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់