ប្រសិនបើអ្នក​កំពុ​ងតែសេពគប់​មនុស្សស្រី​ណាម្នាក់ អ្នក​គួរសង្កេត​មើល​សញ្ញាមួយ​ចំនួន​ដែល​បញ្ជាក់​ថា នាង​ស្រឡាញ់​លុយ​របស់អ្នក។ បុរស​គ្រប់រូប​គួរតែ​សង្កេត​មើល​ស្ថានភាព ដែល​គាត់​សង្ស័យ​ពីគោល​បំណង​របស់​មនុស្សស្រី។ ប៉ុន្តែមិន​ត្រូវ​សង្ស័យ​ចំពោះ​មនុស្សស្រីដែល​មានស្នេហា​ពិត​ឡើយ។
អ្នក​ត្រូវ​កាត់​សេចក្តី​ហេតុផល​របស់​មនុស្សស្រី​ដោយ​ប្រុងប្រយ័ត្ន​ដោយ​មិនត្រូវ​ជេរប្រមាថ​មនុស្សស្រី​ឡើយ។ ភាពបាត់បង់​មនុស្សស្រី​ស្មោះត្រង់ និង​ជាមនុស្សល្អ​ម្នាក់​ដោយសារតែ​ការ​សង្ស័យ​របស់​អ្នក​ពិត​ជារឿង​មួយ​ឆ្កួត​បំផុត។
ចុងក្រោយបុរសគ្រប់រូប តែងតែ​ចង់បាន​នារីដែលចេះជួយគាំទ្រពួកគេ ស្រឡាញ់ពួកគេដោយស្មោះ បើទោះជាហិរញ្ញវត្ថុរបស់គាត់​ធ្លាក់ចុះ ឬដួលរលំក៏ដោយ។ ប៉ុន្តែ​មនុស្សស្រី​គ្រប់រូប​ប្រហែល​ជា​មិន​អាចទទួល​យករឿង​បែបនេះ​បាន​ឡើយ។ ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ដឹងពីធាតុពិត​មនុស្សស្រី​របស់​អ្នក ខាងក្រោមនេះ​ជាសញ្ញា​មួយចំនួន​ដែល​បញ្ជាក់​ថា នាង​ស្រឡាញ់​លុយ​របស់​អ្នក៖
ទ្រព្យសម្បត្តិ​របស់អ្នក
ប្រសិនបើ​នាង​ឧស្សាហ៍សួរពី​ប្រាក់ចំណូល និង​ប្រវត្តិហិរញ្ញវត្ថុ​របស់អ្នក​ជាច្រើន​ដង​ក្នុង​ផ្លូវ​មិន​ល្អ នេះ​ហើយ​ដែល​អ្នកត្រូវ​តែប្រយ័ត្ន​ប្រយែង។ មិនថានាងសួរដោយផ្ទាល់ ឬដោយប្រយោលអំពីលុយ​របស់អ្នក​នោះទេ តែវា​ជាសញ្ញា​មួយ​ដែល​បញ្ជាក់​ថា នាង​ចង់​បាន​លុយ​របស់អ្នក។
និយាយកុហក
និយាយកុហក​នាងថា អ្នក​បាត់បង់​ប្រាក់​ដ៏ច្រើន​នៅក្នុងការរកស៊ី។ ធ្វើពុត​ជាដួលរលំ ហើយ​សង្កេត​មើល​ប្រតិកម្ម​របស់​នាង។ ចំពោះ​មនុស្សស្រី​ល្អៗ យ៉ាច​ហោច​ណាស់​ក៏អាច​ជួយ​រំលែក​អារម្មណ៍​ដល់​អ្នក។ ប៉ុន្តែប្រសិន​បើ​នាង​ព្យាយាមគេច​មុខពីអ្នក អ្នក​អាចនឹង​ងាយយល់​ថា មិត្តស្រី​របស់អ្នក​ចង់​បាន​លុយជាង​ចង់​បាន​អ្នក។
ការ​ចំណាយ​របស់​នាង
តើនាង​ធ្វើឲ្យអ្នក​ចំណាយ​ច្រើន​ដែរ​ទេ នៅពេល​អ្នក​ចេញទៅខាងក្រៅ​ជាមួយនាង? ពិតប្រាកដ​ណាស់ នេះមិនមែន​មានន័យ​ថា នាង​ជាមនុស្សរិះទេ តែប្រសិនបើ​ឥរិយាបថ​បែបនេះ​នឹង​មិន​ដែល​ផ្លាស់ប្តូរ សូម្បីតែ​នៅ​ពេលអ្នក​គ្មាន​លុយ មាន​ន័យថា នាង​ចង់​បាន​លុយតែ​ម្យ៉ាង​គត់ពីអ្នក។
ពេលវេលា​មានក្តីសុខ
សង្កេតមើល នៅពេល​នាង​មាន​ក្តីសុខ និង​នៅពេល​នាង​ក្រៀមក្រំ។ ប្រសិនបើ​នាង​មានក្តីសុខ​តែម្យ៉ាង​នៅពេល​អ្នក​ចេញ​លុយឲ្យ​នាង ហើយ​ក្រៀមក្រំចិត្ត​នៅពេល​អ្នក​មិន​បាន​ចេញប្រាក់​ឲ្យនាង ដូច្នេះ​អ្នក​អាចវិភាគ​ហេតុផល​របស់នាង​បាន។
ការបង្ខំ និង​ការ​ជម្រុញចិត្ត
នៅពេល​មនុស្សស្រី​បារម្ភ​ពីអនាគត​របស់​អ្នក នាង​នឹង​ជម្រុញអ្នក​ឲ្យខំ​ប្រឹង​ធ្វើការងារ និងប្រឈម​មុខនឹង​ជីវិត។ ប៉ុន្តែប្រសិនបើ​នាង​បារម្ភតែ​ពីក្តីសុខ​របស់​នាង​តែម្យ៉ាង ដូច្នេះ​នាង​នឹង​បង្ខំ​អ្នក​ឲ្យ​ខំប្រឹង​ធ្វើការ៕
ដោយ៖ មង្គលការ

 

សញ្ញាដែល​បញ្ជាក់​ថា គូស្នេហ៍​របស់​អ្នកស្រឡាញ់តែប្រាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់