នៅព្រឹកថ្ងៃអាទិ្យនេះ សមាគម និងសង្គមស៊ិវិលមួយចំនួន បានជួបជុំគ្នាដើម្បីរម្លឹកវិ​ញ្ញាណក្ខន្ធ​អ្នក​​ស្លាប់នៅផ្លូវវេងស្រេងកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ តែយ៉ាងណា សកម្មភាពព្រឹកនេះ ហាក់ស្ងប់ស្ងាត់ និងត្រូវសម្ថកិច្ចរារាំង បន្ទាប់ពីសាលារាជធានី ប្រកាសមិនអនុញ្ញាតឲ្យមានការជួបជុំ ដើម្បីរក្សាបាននូវសន្តិសុខ និងរបៀបរៀបរយសាធារណៈ។

ដូចការគ្រោងទុក អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព ព្រះសង្ឃ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ នៅព្រឹកថ្ងៃអាទិ្យនេះ បានជួបជុំគ្នាដើម្បីប្រារព្ធ​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​កម្មករ ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​លើ​ផ្លូវ​វ៉េងស្រេង កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤។ តែយ៉ាងណា សកម្មភាពព្រឹកនេះ ហាក់ស្ងប់ស្ងាត់ និងត្រូវសម្ថកិច្ចរារាំង ។

សកម្មភាពទប់ស្កាត់នៅព្រឹកថ្ងៃអាទិត្យនេះ គេសង្កេតឃើញមាន នាយិកា​អង្គការ​លីកាដូ (LICADHO) និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​រារាំង និង​រុញ​ច្រាន​ឲ្យ​ចាកចេញ​ពី​តំបន់​ផ្លូវ​វ៉េងស្រេង។ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​ស្លាក​សញ្ញា និង​បដា​ផ្សេងៗ​ពី​ក្រុម​អ្នក​ប្រារព្ធ​ពិធី​នោះ​ដែរ។ ការ​រារាំង​នេះ បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ មករា ម្សិលមិញ ព្រមាន​ប្រើ​វិធានការ​ទប់ស្កាត់​ការ​ជួបជុំ​របស់​ក្រុម​សហជីព ដែល​ប៉ុនប៉ង​ ធ្វើ​ពិធី​រំឭក​ខួប ២​ឆ្នាំ ជូន​អ្នក​ស្លាប់​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង។

​នៅក្នុង​លិខិត​របស់​លោកប៉ា សុជាតិ​​វង្ស ជម្រាបជូន​អភិបាលខណ្ឌ​មាន​​ជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​​ពីព្រលប់ថ្ងៃទី ខែមករា ឆ្នាំ២០១៦ បាន​ឲ្យ​ដឹងថា ​តាម​ប្រភពព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែ​​មករានេះ មាន​សមាគម និង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​មួយចំនួន គ្រោង​ប្រើ​​ប្រាស់​ការជួបជុំ​ដោយ​ខុសច្បាប់​តាម​​រូបភាព​សាសនា ដើម្បី​ប្រារព្ធ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​បាត់​បងជីវិត​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ តាម​ណ្តោ​យ​ផ្លូវ​ចោមចៅ​ (​ផ្លូវ​វ៉េ​ថ​ស្រេង​)​។

ដើម្បី​រក្សា​នូវ​សន្តិ​​សុខ សុ​វត្តិភាព សណ្តាប់ធ្នាប់ និង​​របៀប​រៀ​រយ ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ សាលា​រាជធានី​ភ្នំពេញ​ បានចេញសេចក្ដីណែនាំបីចំណុច រួមមាន៖ ​មិន​អនុញ្ញាត​រៀបចំ​ការជួប​ជុំណា​តាម​ទី​សា​ធាណៈ​ក្នុង​តំបន់​នោះឡើយ​។ បើ​មានការ​ស្នើសុំ​ពី​សមាគម​ឬ​អង្គការក្រៅរដ្ឋាភិបាល​រៀបចំ​ពិធី​ខាងលើនេះ សាលាខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ប្រារព្ធ​ពិធី​តាមបែប​សាសនា​នៅ​ទីតាំង​វត្ត​អារាម ឬ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ដើម្បី​រៀបចំ​ពិធី​នៅតាម​លំនៅដ្ឋាន​នីមួយៗ​។ ចំពោះ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ដូច​បាន​ពោល​ខាងលើ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​៕​

 

សេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញ ស្ដីពីការមិនអនុញ្ញាតឲ្យមានការជួបជុំរម្លឹកវិ​ញ្ញាណក្ខន្ធ​អ្នក​​ស្លាប់នៅផ្លូវវេងស្រេង៖

dd8a4dc6-9adf-4dfc-b1bd-49e59f0e8f85

 

សកម្មភាពជួបជុំរម្លឹកវិញ្ញាណក្ខន្ធនៅផ្លូវ វេងស្រេងត្រូវសមត្ថកិច្ចរារាំង ក្រោយសាលារាជធានី ប្រកាសមិនអនុញ្ញាតឲ្យមានការជួបជុំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់