(ហាណូយ)៖ ក្រុងហាណូយ របស់ប្រទេសកុម្មុយនីសទី៣ គឺវៀតណាមខាងជើង បានទទួលជោគជ័យដ៏ធំធេង ក្នុងការបាញ់បង្ហោះផ្កាយរណប ដែលផលិតក្នុងស្រុកជាលើកដំបូង របស់ខ្លួន។

ប្រភពទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណប ដែលផលិតឡើងនៅក្នុងស្រុកជាលើកដំបូងរបស់ប្រទេសអាស៊ានមួយនេះ គឺជាជំហានឆ្ពោះទៅមុខដ៏ធំធេង សម្រាប់ការឈានជើងប្រឡូកក្នុងវិស័យឧស្សាហកម្មផ្នែកអវកាស។

សារព័ត៌មានរដ្ឋវៀតណាមចុះផ្សាយថា ផ្កាយរណបវៀតណាមដំបូងនេះ ត្រូវបានផលិតឡើងដោយក្រុមវិស្វករវៀតណាមសុទ្ធសាធ ហើយត្រូវបានបាញ់បង្ហោះនៅទីក្រុង Alice Springs ប្រទេសអូស្ត្រាលីកាលពីព្រឹកថ្ងៃច័ន្ទ។ ផ្កាយរណបដំបូងរបស់វៀតណាមបានហោះឡើងទៅកាន់រយៈកម្ពស់ ២៥គីឡូម៉ែត្រ ដែលវានឹងដើរតួនាទីជាផ្កាយរណបគាំទ្រប្រព័ន្ធទូរគមនាគមន៍។

លោកបណ្ឌិត Vu Quoc Huy នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ថ្លែងថា “វាជាលើកដំបូងហើយដែលវៀតណាមមានវត្ថុអវកាសដែលអាចហោះ ក្នុងរយៈកម្ពស់ ២៥គីឡូម៉ែត្រ។ វាគឺជាជោគជ័យធំធេងសម្រាប់ឧស្សាកម្មផ្នែកទីអវកាសរបស់វៀតណាម”៕

វៀតណាម ជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប ដែលផលិតក្នុងស្រុកជាលើកដំបូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់