កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ឆ្មាំនៅឆ្នេរសមុទ្រវៀតណាម បានធ្វើការឃាត់នាវាដឹកប្រេង របស់ប្រទេសចិន ដោយចោទថា បានរំលោភលើដែនទឹក ដែលជាអធិបតេយ្យភាព របស់ខ្លួនព្រោះតែបានបន្លំ នាំប្រេងយកទៅឲ្យទូកនេសាទ។នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ប៊ីប៊ីស៊ីនៅថ្ងៃទី៤ ខែមេសា

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ថា នាវាដឹកប្រេង របស់ប្រទេសចិន ដែលមានផ្ទុកប្រេង ប្រមាណជាង ១០០,០០០លីត្រ ដោយបញ្ឈប់ មិនឲ្យធ្វើដំណើរ បន្តទៅមុខឡើយ នៅដែនទឹកភាគខាងជើង ព្រំដែនទឹក នៃប្រទេសទាំងពី​រ កាលពីសប្តាហ៍មុន ។

ដោយទាក់ទិនជាមួយគ្នានេះ ប្រភពព័ត៌មានរបស់រដ្ឋបានផ្សព្វផ្សាយថា ឪ្យដឹងថាឆ្មាំនៅឆ្នេរសមុទ្រវៀតណាម បានធ្វើការឃាត់នាវាដឹកប្រេង របស់ប្រទេសចិន កាលពីថ្ងៃច័ន្ទម្សិលមិញ ដោយចោទថា បានរំលោភលើដែនទឹក ដែលជាអធិបតេយ្យភាព របស់ខ្លួន ។

ទីភ្នាក់ងារព័ត៌មាន របស់រដ្ឋបានផ្សព្វផ្សាយបន្តទៀតថា ការឃាត់នាវានោះ ក៏ព្រោះតែបានបន្លំ នាំប្រេងយកទៅឲ្យទូកនេសាទ។

សូមបញ្ជាក់ថា រវាងវៀតណាម និងចិន បានកើតមានជម្លោះនឹងគ្នា ជុំវិញបញ្ហា សមុទ្រចិនខាងត្បូង នេះ។ដោយប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នាវាដែលបានដឹកប្រេងនោះ គឺជានាវាដែលនាំយកប្រេង ទៅផ្គត់ផ្គង់ឲ្យទូកនេសាទចិន ដែលនៅក្នុងតំបន់ ។

វៀតណាម ឃាត់នាវាដឹកប្រេង របស់ ចិន ដោយចោទថា បានរំលោភលើដែនទឹក របស់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់