បច្ចេកវិទ្យាសម័យបច្ចុប្បន្នកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតកាន់តែពេញនិយមពិសេសយុវវ័យ។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពិតជាមានសារៈសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងចែកចាយពត៍មាន។ ប៉ុន្តែមួយ​រយៈ​ចុង​ក្រោយ​ មាន​​ជន​ឱកាស​និយម​​បាន​បន្លំ​យក​គណនីមិត្តភ័ក្ក​តាម​​ Facebook ឬបណ្ដាញសង្គមនានា បោក​ជំរិត​ទា​រ​ប្រាក់​ឬ​ខ្ចី​ប្រាក់ ហើយក៏មាន​ជន​រងគ្រោះ​បន្ត​បន្ទាប់​ដែល​ជួប​បញ្ហា​នេះ។

វិធីសាស្រ្តអាចជួយលោកអ្នកអាចជៀសវាងពីករណីឆបោកនេះបាន៖

1-​  ​​នៅ​ពេល​ដែល​មាន​ការ​សង្ស័យ​មិត្តភ័ក្ក​​​ណា​ម្នាក់​ឆាត​ទំនាក់ទំនង ក្នុង​គោល​បំណង​ពឹង​ពាក់​ឬ​ខ្ចី​លុយ​​ ត្រូវ​បញ្ជាក់អត្តសញ្ញាណអោយបានត្រឹមត្រូវ មិននឹងសម្រាចចិត្តអោយខ្ចី អាចជាទូរស័ព្ទទាក់ទងផ្ទាល់ ឬទាក់ទង​តាម​វិធីផ្សេងៗ។

2- ត្រូវ​ចូល​ទៅ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​គណនី ឬ Password ឲ្យ​បាន​ញឹក​ញាប់​តាម​លទ្ធភាព​ដោយ​មាន​លេខ​សំងាត់​ត្រូវ​មាន​ទាំង​លេខ អក្សរ​តូចខ្លះ ធំ​ខ្លះ​ និង​មាន​និមិត្ត​សញ្ញា​ខ្លះ(@,#,$,%…)​ជា​ដើម៕

វិធីសាស្រ្តពីរយ៉ាងអាចអោយយើងគេចពីករណីឆបោកតាមអ៊ីនធើណេត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Anna

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់