នៅក្នុងរដូវ​ក្តៅ​ជា​ពេលវេលា​ដែល​ស្បែករបស់​យើង​ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់ ​ពីសម្ពាធ​កំដៅព្រះអាទិត្យ ហើយអាច​ធ្វើឲ្យ​ស្បែក​មាន​​ការ​រលាក។ ខណៈនេះ​ស្បែករបស់យើង​អាច​​មាន​ខ្លាញ់ និង​មុន​ផ្ទុះ​ចេញ​នៅ​លើ​ផ្ទៃមុខ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​នៃការ​ថែទាំស្បែកជារៀង​រាល់ថ្ងៃ អ្នកអាចរស់នៅ​ក្នុងរដូវ​ក្តៅ​ដោយគ្មាមុន​មួយគ្រាប់ឡើយ។​​

ខាងក្រោមនេះជាវិធីសាស្រ្តដែលអាចអនុវត្តបាន៖

  • ប្រេង
    លក្ខខណ្ឌកំដៅ​នៅក្នុងរដូវនេះ​ ​អាច​ធ្វើឲ្យ​ក្រពេញ​ប្រេង​ក្នុងរាងកាយ​របស់​យើង​ផលិតញើសច្រើនជាង​មុន (ញើសច្រើន​អាច​នាំ​ឲ្យកើតមុន)។ ដើម្បីជៀសផុតពីការកើតមុន យក​ល្អ​អ្នកត្រូវ​លាង​មុខឲ្យបាន​ស្អាតយ៉ាងហោាចណាស់ ២ដងក្នុងអំឡុងពេលថ្ងៃ។ ប្រសិនបើ​ប្រេង​នៅ​លើមុខ​របស់​អ្នកមិនព្រមបាត់​ត្រូវ​លាង​ម្តងទៀត។ ប៉ុន្តែ​គួរ​ចង់ចាំ​ថា មិន​ត្រូវ​លាងសម្អាត​ផ្ទៃមុខរបស់​អ្នក​លើស​ពី ៣ ដង​ក្នុងមួយថ្ងៃឡើយ។
    •ផលិតផ្តល់ជាតិសំណើម
    ក្នុងរដូវ​កាល​ផ្សេងទៀត អ្នកអាច​ប្រើវិធី​ផ្តល់សំណើម​ច្រើន​ដល់ស្បែក ប៉ុន្តែ​នៅរដូវ​ក្តៅអ្នក​មិន​អាច​ធ្វើបែបនេះទៀតទេ។ សូម​ប្រើក្នុងបរិមាណ​តិច​តួច​ជាង​មុន ហើយ​ក៏អាច​ជ្រើស​រើស​យកផលិតផល​អ្វីក៏បាន។
    •គ្រប់គ្រង​ការ​បញ្ចេញញើស
    ការបែកញើស​ច្រើន​ធ្វើឲ្យ​អ្នករលាកស្បែកមុខ ហើយអាច​បង្ក​ទៅ​ជា​ការ​កើត​មុន​បាន។ ហេតុ​នេះ​អ្នក​គួរតែលាង​សម្អាតនឹង​ទឹក​ផ្កាឈូកប្រសិនបើ​អ្នកចេញ​បី​ធ្វើការ។ មួយវិញ​ទៀត​សម្រាប់ការ​ស្លៀកពាក់​គួរតែ​ស្លៀក​ត្រណាត់កប្បាសរលុងៗ និង​ធានា​បាន​ស្បែករបស់​អ្នក​អាចដក​ដង្ហើម​បានស្រួល។
    •ការហាត់ប្រាណ
    ប្រសិនបើ​អ្នក​មាន​ទម្លាប់ឡើង​ភ្នំ ឬ​ជិះកង់ដើម្បី​ហាត់ប្រាណ គួរជ្រើសពេល​វេលា​មួយ​ដែលមាន​កំដៅតិច​ ដើម្បីជៀសវាងការបែកញើសច្រើន និងផលប៉ះពាល់​ពី​កាំរស្មី​ព្រះអាទិត្យ។
    •កុំជូតមុខ​ច្រើន​ពេក
    ប្រសិនបើ​អ្នកឧស្សាហ៍ជូនមុខ​ច្រើន​ពេក ស្រទាប់ស្បែកពីធម្មជាតិ​នឹង​ត្រូវបាន​បាត់​បង់​ជាតិ​ទឹក​កាន់តែ​ច្រើន ហើយវាក៏បណ្តោល​ឲ្យកើត​មុន​ផងដែរ។
    •ផលិតផល
    បន្ទាប់ពីអ្នកធ្វើការ​លាង​សម្អាតផ្ទៃមុខ សូមប្រើផលិតផល​ដែលមាន​ទឹកអាស៊ីត សាលីសាឡិច (salicylic) ។ វា​អាចជួយការ​ពារ​កុំ​ឲ្យកកស្ទះរន្ធញើស។ ប្រសិនបើ​អាចធ្វើទៅ​បានគួរត​ព្យាយាម​ប្រើ​ឱសថ​ធម្មជាតិ​នៅក្នុងផ្ទះ។
    •សម្អាត​ពីខាងក្នុង
    ផឹកទឹកក្នុងបរិមាណគ្រប់គ្រាន់ ដើម្បីជួយឲ្យរាងកាយរបស់អ្នកសម្អាតដោយខ្លួន​វា​ផ្ទាល់ពីខាងក្នុង។ បរិភោគ​អាហារ​ធម្មជាតិ និងទម្លាប់​ផឹក​ទឹក​ផ្លែឈើជំនួសភេសជ្ជៈ។
    •ភាពតានតឹង

ជៀសវាង​ភាពតានតឹង និងរក្សាភាព​សុខ​សាន្ត​ដោយ​ខ្លួន​ឯង។ ការ​រក្សា​ចិត្ត​ឲ្យ​សប្បាយរីករាយ និង​ជៀស​ឆ្ងាយ​ពី​ភាព​តាន​តឹង​អាច​ការ​ពារការ​ចេញមុន​នៅ​លើផ្ទៃមុខ​បាន តើ​អ្នក​ជឿ ឬអត់?៕

 

 

វិធីសាស្រ្តការពារស្បែកដែល អាចមានខ្លាញ់ និងមុនផ្ទុះចេញនៅលើផ្ទៃមុខនៅរដូវក្ដៅ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner banner

មតិយោបល់