ជាធម្មតាមិត្តនារីឫមិត្តបុរសតែតែងមានកង្វល់នឹងបញ្ហាផ្ទៃមុខមែនទេ? មុខខ្មៅអាបមែនទេ?មិនភ្លឺរលោងមែនទេ?
អស់បារម្មណ៍ទៀតហើយដោយលោកអ្នកគ្រាន់តែអនុវត្តវិធីងាយៗតាមខាងក្រោមនេះ នឹងទទួលបានលិទ្ធផលជាទីគាប់ចិត្ត៖
គ្រឿងផ្សំ៖
-ដំឡូងបារាំង១ផ្លែ
-ក្រូចឆ្មារ
bektleay-00132bektleay-00131
វិធីធ្វើ៖
-ដំបូងយើងយកដំឡូងបារាំងមកជិតសំបកអោយស្អាត។
-បន្ទាប់មកយើងយកដំឡូងបារាំងនោះទៅឈូស ឬ កិនអោយម៉ដ្ឋ រួចហើយយកទៅច្របាច់យកទឹកដំឡូងបារាំងមកប្រើ។
-បន្ទាប់មកទៀតយើងចិតក្រូចឆ្មាមួយចំណិតមកច្របាច់លាយនឹងទឹកដំឡូងបារាំងនោះ កូរវាយអោយសព្វ។
-យកវាមកលាបលើផ្ទៃមុខរួចហើយទុកចោលរយៈពេល ពី២០ទៅ៣០នាទី តែមុននឹងលាបលោកអ្នកត្រូវលាងមុខនឹងទឹកក្ដៅអ៊ុនៗសិនដើម្បីអោយរុណរោមរបស់លោកអ្នកបើក ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។
-ជាចុងក្រោយយើងលាង សម្អាតវានឹងទឹកស្អាតជាការស្រេច។
លោកអ្នកអាចយកទឹកដំឡូងបារាំងដែលលាយរួចនោះទុកក្នុងទូទឹកកក់បានរយៈពេល១សប្ដាហ៍។
-សូមអនុវត្តន៍អោយបានជារាងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព ជាពិសេសមុនពេលចូលគេង។

វិធីធ្វើអោយស្បែកមុខភ្លឺថ្លា ស រលោង ងាយៗបែបធម្មជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់