ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក និងផាកពិន័យ ចំពោះករណីការបើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញចរាចរណ៍ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនពាក់មួក ខ្សែក្រវាត់  ការផ្ទុកទំនិញសំពីង សំពោង យាន្តយន្តមិនគ្រប់ លក្ខណៈបច្ចេកទេសផ្សេងៗជាដើម យោងតាមតាមរយៈសេចក្តីជូនដំណឹងរបស់ លោក នេត សារឿន អគ្គស្នងការ​នគរបាល​ជាតិចុះ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។
អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា៖ «រយៈពេល​នៃ​ការផ្សព្វផ្សាយ​អប់រំ លើក​កំពស់​ការយល់ដឹង​ខ្លឹមសារ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ​ការធ្វើ​ចរាចរណ៍​ផ្លូវគោក សមល្មម​ឈានដល់​ពេលវេលា​មួយ​តម្រូវ​ឲ្យ​អនុវត្ត​ច្បាប់ សំដៅ​ធ្វើ​ឲ្យ​សភាពការណ៍​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​សាធារណៈ​មានការ​វិវត្តន៍​ប្រែប្រួល​ថ្មី ជាពិសេស​ការកាត់បន្ថយ​គ្រោះថ្នាក់ និង​ភាព​កកស្ទះ​ចរាចរណ៍»។

ទីតាំង​ដែល​ធ្វើ​យុទ្ធនាការ​រួមមាន តាម​គោលដៅ​ដើមទី ចំណត​យានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍​ជញ្ជីង សាលាបង្រៀន​បើកបរ យានដ្ឋាន ជួសជុល​កែ​ច្នែ និង​តាម​ដងផ្លូវ​នានា។ លោក នេ​ត សាវឿន មើលឃើញ​ពី​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​ស្តីពី​ស្ថានភាព​ចរាចរណ៍ ដោយមាន​ការចូលរួម​គាំទ្រ​ពី​បណ្តា​ស្ថាប័ន  អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​នានា តាមរយៈ​ការជំរុញ​ការឃោសនា​អប់រំ​ប្រជាជន មហាជន​ឲ្យ​យល់ដឹង និង​ចូលរួម​គោរព​ច្បាប់។

លោក នេ​ត សាវឿន រំពឹងថា សាធារណជន​នឹងមាន​ការយោគយល់​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​រក្សា​សុវត្ថិភាព និង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​សណ្តាប់ធ្នាប់ ចរាចរណ៍​នៅ​កម្ពុជា បានល្អ​ប្រសើរ៕

វិធានការក្តៅប្រឆាំងអ្នកល្មើស ចរាចរណ៍ចាប់ផ្តើមនៅដើមឆ្នាំ២០១៦

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់