ផ្អែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​រាជធានី​ភ្នំពេញ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ប្រកាស​បើក​ដំណើរការ​ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នកធ្វើដំណើរ នៅតាម​ដងផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​កន្លែង​ទទួល​ពាក្យបណ្តឹង​បទល្មើស​ចរាចរណ៍​នៅ​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ​។ 

ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃ​ក្រសួងមហាផ្ទៃ​ លោក​ មិន សុវណ្ណា បានមានប្រសាសន៍ថា ​នាយកដ្ឋា​នកំពុងត្រៀមទទួលជំនួយជាសម្ភារៈ​ពីក្រសួង​សន្តិ​​សុខ​ចិនដែល​មានដូចជាប្រព័ន្ធស​ម្ភារៈ​ដែល​ទាក់​ទងនឹងសុវត្ថិភាពចរាចរណ៍ ការងារសន្តិសុខនិងវិ​ទ្យុ​ទាក់​ទងសម្រាប់​សុវត្ថិភាពចរាចរណ៍។ លោក​បន្តថាកា​មេរ៉ាជាង២០០ដែលត្រូវបានបំពាក់នៅតាម​មហា​វិថី​ធំៗនិងតាមស្តុបមួយចំនួន ហើយនឹងត្រូវ​បញ្ជូន​រូបភា​​ពម​កកា​ន់ទីបញ្ជាការ​ប្រចាំអគ្គស្នងការ ដែល​បង្ហាញ​ចេញ​​នៅក្នុង​ទំហំអេក្រង់៤​ម៉ែត្រ​គុណនឹង​៨ម៉ែត្រ​ ក្នុង​កា​រត្រួត​ពិនិត្យសុវត្ថិភាពចរាចរណ៍ ។

​ភ្លើងស្តុប​សំខាន់ៗ​តាម​ដង​វិថី​ដែល​ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ទាំង​២០​គោលដៅ​ធំៗ រួមមាន​១.​ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ ២.​ស្តុ​ប​ក្រសួងមហាផ្ទៃ ៣.​ស្តុ​ប​ចំការមន ៤.​ស្តុ​ប​បូកគោ ៥.​ស្តុ​ប​ពេ​ទ្រ​ចិន​៦.​ស្តុ​ប​ទូត​អាលឺម៉្លង់ ៧.​ស្តុ​ប​ផ្សារ​អូរ​ឫ​ស្សី ៨.​ស្តុ​ប​ផ្សារ​ថ្មី ៩.​ស្តុ​ប​សួន​កាណាឌីយ៉ា ១០.​ស្តុ​ប​សណ្ឋាគារ​ណាន​ជី​ង ១១.​ស្តុ​ប​ដេ​អិន ១២.​ស្តុ​ប​វិទ្យាល័យ​សន្ធរ​ម៉ុក ១៣.​ស្តុ​ប​ទេព​ផន ១៤.​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ១៥.​ស្តុ​ប​ផ្សារ​ដើម​គរ ១៦.​ស្តុ​ប​អាងទឹក​អូ​ឡាំ​ពិ​ក ១៧.​ស្តុ​ប​នាង​គ​ង្ហី​ង ១៨.​ស្តុ​ប​ផ្សារ​ដេប៉ូ ១៩.​ស្តុ​ប​អូ​ឡាំ​ពិ​ក និង​២០​ស្តុ​ប​ច្បារអំពៅ​២៕

កន្លងមក​លោក សោម ធា​រិ​ទ្ធ នាយការិយាល័យ​ទូរសព្ទ នៃ​នាយកដ្ឋាន​វិទ្យុទាក់ទងអគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ ធ្លាប់បាន​បញ្ជាក់ថា ការបំពាក់​កាមេរ៉ា​ទាំងនេះ ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​អាច​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​ធ្វើការ​ផាកពិន័យ​ទៅតាម​ភស្តុតាង​ជាក់ស្តែង តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នេះ​។

វត្តមានកាមេរ៉ាសុវត្ថិភាពជាង ២០០ បានបំពាក់នៅតាមភ្លើងស្តុបដើម្បីតាមដានបទល្មើសផ្សេងៗនៅព្រឹកនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់