ប្រធានាធិបតី សហរដ្ឋអាម៉េរិកលោក បា​រ៉ាក់ អូបាម៉ាបានលើកឡើងថាដើម្បីបន្ថយនូវភាពតានតឹង និងជាការសន្យាថា ជ្រើសតាំង ក្នុងរដ្ឋបាលរបស់គាត់ លោក បានជ្រើសយកតែងតាំង លោក Merrick Garland ឲ្យទទួលមុខតំណែង ជាចៅក្រមសាលា ឧទ្ទរណ៍ថ្មី កា​លពីថ្ងៃពុធទី១៦មិនា ។នេះបើយោងតាមការចុះផ្សាយរបស់ស៊ិនហួនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ថា នៅថ្ងៃពុធទី១៦ខែមិនាឆ្នាំ២០១៦ លោក អូបាម៉ា បានធ្វើការតែងតាំង ចៅក្រមសាលាឧទ្ទរណ៍ ជំនាន់ទី១១៣ ដើម្បីកាន់ កាប់ គ្រប់គ្រង រាល់កិច្ចការផ្សេងៗ ពាក់ព័ន្ធនឹងតុលាការ ជាន់ខ្ពស់អាម៉េរិក ។

ការតែងតាំងនេះ ត្រូវបានគេដឹងថា បានធ្វើឡើងក្រោយ ពីមានការសន្យាថា នឹងធ្វើការតែងតាំង លោក Merrick Garland ដែលមកពីព្រឹទ្ធសភា នៃសមាជិកបក្ស សាធារណរដ្ឋ កាលពីឆ្នាំមុន ក្នុងរដ្ឋបាលរបស់ ប្រធានាធិបតីអូបាម៉ា ។

សូមបញ្ជាក់ថា ព្រឹទ្ធសភារូបនេះ ត្រូវបានចូលមក កាន់មុខតំណែងជំនួស លោក Antonin Scalia ដែលជាអតីតអភិរក្ស នៃតុលាការឧទ្ទរណ៍ ដែលបានទទួល មរណភាព កាលពីខែមុន។

ជាមួយគ្នានេះស៊ិនហួបន្តឪ្យដឹងទៀតថាលោក អូបាម៉ា បានថ្លែង ពីសេតវិមានថា ដើម្បីបន្ថយនូវភាពតានតឹង និងជាការសន្យាថា ជ្រើសតាំង ក្នុងរដ្ឋបាលរបស់គាត់ លោក អូបាម៉ា បានជ្រើសយក Garland ដែលជាបុគ្គលម្នាក់ នៅក្នុងជួ រដ្ឋបាលកណ្តាល និងទទួលខុសត្រូវខ្ពស់ ក្នុងប្រព័ន្ធតុលាការ ហើយអ្នកដែល “ទទួលផលយ៉ាងច្រើននោះ គឺការជួយឲ្យដំណើរការ នៃកិច្ចការតុលាការ កាន់តែប្រសើរឡើង” ។

 

 

លោក អូបាម៉ាតែងតាំង លោក Merrick Garland ជាចៅក្រមសាលា ឧទ្ទរណ៍ថ្មីក្នុងរដ្ឋបាលរបស់លោក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់