រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុនបានថ្លែងថា ក្រសួងបាននិងកំពុងស្នើសុំបញ្ចេញថវិកា ៤៣២លានរៀល ដែលជាប្រាក់រង្វាន់លើកទឹកចិត្តជូន Cambodia All Stars។ដែលការលើកឡើងរបស់លោកបែបនេះតាមរយៈ Facebookកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្តល់ប្រាក់រង្វាន់ប្រមាណ ៤៣២លានរៀល ដល់ក្រុមកីឡាករ និងគ្រូបង្វឹក Cam​bodia All Stars ប្រមាណ ៣៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេបន្ទាប់ពីប្រកួតយកឈ្នះ លើក្រុម Buriram United មកពីប្រទេសថៃ។

តែ រហូតមកដល់ពេលនេះ ក្រុមកីឡាករ និងគ្រូបង្វឹកមិនទាន់ទទួលបានប្រាក់រង្វាន់ទាំងនេះនៅឡើយទេ ជាហេតុនាំឲ្យកីឡាករ និងគ្រូបង្វឹកមួយចំនួនមានចិត្តអន្ទះសារចង់ឃើញប្រាក់រង្វាន់របស់ពួកគេ។

ជាការឆ្លើយតបនឹងការទន្ទឹងរង់ចាំប្រាក់រង្វាន់របស់ក្រុមកីឡាករ និងគ្រូបង្វឹកនេះ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន គ្រាកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងតាមរយៈ Facebook ថា ប្រាក់រង្វាន់នេះ គឺក្រសួងកំពុងស្នើសុំបញ្ចេញហើយ និងស្នើឲ្យកី ឡាករ និងគ្រូបង្វឹករង់ចាំប្រមាណមួយ ទៅពីរសប្តាហ៍ទៀត ។

សូមរំឮក ថា នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ កីឡាកររបស់ក្រុម Cambodian All Stars ចំនួន ៣៦រូប ដែលបានខិតខំអស់កម្លាំងកាយកម្លាំងចិត្ត នៅលើសមរភូមិវាលស្មៅដ៏ខៀវស្រងាត់ រហូតយកឈ្នះលើក្រុមខ្លាំងរបស់ថៃ Buriram United ដោយគ្រាប់បាល់ប៉េណាល់ទី ៦-៥។

ជាមួយគ្នានេះដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងនេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់ភ្លាមៗ ជូនពួកគេម្នាក់ ១,០០០ដុល្លារ សរុប ៣៦,០០០ដុល្លារ។ លុះថ្ងៃទី២៨ ខែមករា ក្រសួងអប់រំយុវជន និងកីឡា ក៏បានស្នើ សុំនាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់ថវិកាសម្រាប់កីឡាករ និងគ្រូបង្វឹកចំនួន ៣៦នាក់ ម្នាក់ៗ ១២លានរៀលបន្ថែមទៀត។

 

 

លោក ហង់ ជួនណារ៉ុនក្រសួងបាន ស្នើសុំបញ្ចេញថវិកា ៤៣២លានរៀល ដែលជាប្រាក់រង្វាន់លើកទឹកចិត្តជូន Cambodia All Stars

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់