(​ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេ​ លោក ស្រី ចំរើន ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​ទាមទារ​រក​ការ​ពិត​ពី​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង នារី​ម្នាក់ នឹងគ្រោងដឹកនាំក្រុមយុវជន ទាមទាឲ្យគណបក្សបក្សសង្គ្រោះជាតិបកស្រាយ ៣ចំណុច នៅរសៀលនេះ។

យោងតាមFacebook របស់ លោក ស្រី ចំរើន បាន​សរសេរ​ថា៖  “ថ្ងៃទី១ មេសានេះ ម៉ោង៣រសៀល (CNRP ចាក់អង្រែ) ខ្ញុំនឹងដឹកនាំយុវជន និស្សិត និងយុវជនសង្គ្រោះជាតិ ៥០នាក់ ស្នើសុំឲ្យលោកកឹម សុខា រឺបក្សសង្គ្រោះជាតិ បកស្រាយ៣ចំនុច ១ បណ្តឹងដែលប្តឹងខ្ញុំ ពីបទរំលោភកម្មសិទ្ធបញ្ញា ២ រដ្ឋធម្មនុញ្ញ មាត្រា៣៥ (ពលរដ្ឋមានសិទ្ធ ធ្វើនយោបាយ) ៣ សេចក្តីប្រកាស (CNRP កើតចេញពីរាស្រ្ត និងជារបស់រាស្រ្ត)។ សង្ឃឹមថា យើងខ្ញុំនឹងទទួលបានការបកស្រាយ”។

គួរបញ្ជាក់ថា ក្រុមយុវជន-និស្សិត ប្រមាណជា៣០០នាក់ កាលរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានជួបជុំគ្នានៅមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយចុងក្រោយតម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដើម្បីទាមទារឱ្យបកស្រាយ​ជុំវិញរឿងខ្សែ​អាត់សំឡេង។

គណបក្សសង្រ្គោះជាតិ បានថ្កោលទោស និងប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរើន ទៅតុលាការ ទាក់ទងនឹងការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស (មួក ទង់ និងអាវ) មកធ្វើការហែក្បួនដោយអនាធិបតេយ្យ និងរំលោភលើកម្មសិទ្ធបញ្ញា៕

ប្រភពពីទំព័រFacebook ឈ្មោះ Srey Chamroeun

ស្រី ចំរើន.jpg២

លោក ស្រី ចំរើន គ្រោងដឹកនាំទាមទាឲ្យគណបក្សបក្សសង្គ្រោះជាតិបកស្រាយ៣ចំណុច នៅរសៀលនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់